(ភ្នំពេញ)៖ «ឱសថផ្លឹស» ឱសថស្ថានទំនើប ដែលអតិថិជនជាច្រើនបានទទួលស្គាល់រួចមកហើយ អំពីផលិតផល និងឱសថដ៏មានគុណភាព រួមទាំងសេវាកម្មយ៉ាងដិតដល់ពីឱសថការី ដ៏មានជំនាញ នឹងបើកដំណើរការសាខាទីពីររបស់ខ្លួន នៅផ្លូវ វេង ស្រេង នាដើមខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ។

ចាប់ពីដើមខែកក្កដានេះតទៅ អតិថិជនគ្រប់រូប ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ វេង ស្រេង នឹងកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកឱសថ និងផលិតផលសុខភាពមានគុណភាពខ្ពស់ ឆ្លងកាត់ការទទួលស្គាល់ពីក្រសួងសុខាភិបាល រួមទាំងសេវាប្រឹក្សា និងពិនិត្យសុខភាព ផ្ដល់ជូនយ៉ាងយកចិត្តទុកដាក់ពីឱសថការីប្រកបដោយចំណេះដឹង បទពិសោធន៍យូរឆ្នាំ និងជំនាញវិជ្ជាជីវៈខ្ពស់ក្នុងវិស័យសុខាភិបាល ពីឱសថស្ថាន «ឱសថផ្លឹស»។

លើសពីនេះទៅទៀត ក្នុងឱកាសបើកសម្ពោធ «ឱសថផ្លឹស» សាខាទីពីរ អតិថិជនគ្រប់រូបអាចរីករាយជាមួយនឹងកម្មវិធីពិសេសៗជាច្រើន ជាពិសេសគឺការបញ្ចុះតម្លៃទៅលើផលិតផលជាច្រើនមុខ និងសេវាកម្មត្រួតពិនិត្យសុខភាពដោយឥតគិតថ្លៃ ដែលមានតែនៅ «ឱសថផ្លឹស» សាខាទីពីរតែមួយគត់។

«ឱសថផ្លឹស» សាខាទីពីរ មានទីតាំងស្ថិតនៅជាប់ផ្សារទំនើប ជីប ម៉ុង វេង ស្រេង មហាវិថីចោមចៅ (ផ្លូវ វេង ស្រេង) ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (https://goo.gl/maps/TXqqHKEpfhkagkCRA) បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១០ យប់៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

* Facebook: https://www.facebook.com/aosotplus.kh
* Instagram: https://www.instagram.com/aosotpluspharmacy/
* Telegram: https://t.me/+xNKi6j-BHjAzNGI9
* Tel: 070 669 777