(ភ្នំពេញ)៖ លោកអ្នកចង់បានរថយន្ដរបស់ JMC Auto Cambodia ក្នុងក្ដីស្រមៃមែនទេ? ធនាគារ វីង និង JMC Auto Cambodia បានកំពុងរៀបចំការតាំងបង្ហាញរថយន្ត Pickup ស៊េរីថ្មីៗជាមួយការបង់រំលស់ពិសេសដែលមានអត្រាការប្រាក់ទាប នៅទីតាំងផ្ទាល់តែម្ដង។

លោកអ្នកអាចអញ្ជើញទៅទស្សនា និងសាកសួរព័ត៌មាន បន្ថែមនៅការតាំងបង្ហាញរថយន្ដរបស់ JMC Auto Cambodia ដែលមានទីតាំងនៅជាន់ផ្ទាល់ដីក្បែរផ្សារទំនើបអ៉ីអនសែនសុខ នៃផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២។ JMC Auto Cambodia មានរថយន្ដ Pickup ច្រើនប្រភេទ និងម៉ូតដែលអាចបំពេញតាមតម្រូវការអតិថិជនគ្រប់រូប។

កាន់តែពិសេស តាមរយៈធនាគារ វីង លោក អ្នក អាចខ្ចីរហូតដល់៨០ភាគរយនៃតម្លៃរថយន្ត និងរយៈពេលរំលស់រហូតដល់ ៧ឆ្នាំ។ ដំណើរការ នៃអនុម័តប្រាក់កម្ចីក៏មានភាពងាយស្រួល និងមិនតម្រូវឲ្យផ្ដល់ឯកសារច្រើននោះទេ។

តើ លោកអ្នក កំពុង រង់ចាំ អ្វីទៀត? តោះ! មកមើលរថយន្ដរបស់ JMC Auto Cambodia ក្នុងក្ដីស្រមៃទាំងអស់គ្នា៕

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ដល់ប្រាក់កម្ចីពីធនាគារ វីង ៖ 078 989 767