(ភ្នំពេញ)៖ នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានបង្កើតច្បាប់អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។ នាពេលនោះផែនការដែលបង្កើតឡើងទទួល បានភាពជោគជ័យយ៉ាងខ្លាំង ក្លាយជាកម្លាំងស្រូបទាញនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងស្រុក និងបានបង្កើននូវកម្រិត GDP នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩៤-២០១៨លទ្ធផល គួរឲ្យភ្ញាក់ផ្អើល។

ដោយសារតែប្រព័ន្ធគ្រប់គ្រងនាពេលនោះមិនទាន់មានភាពប្រសើរ ក្រុមហ៊ុន មិនត្រឹមត្រូវជាច្រើនបានឆ្លៀតឱកាសឆបោកចំពោះការរត់ការអន្តោប្រវេសន៍ បណ្ដាលឲ្យមាន ករណីឆបោកអន្តោប្រវេសន៍ជាច្រើននាពេលនោះ។

ដើម្បីកែតម្រូវ និងជំរុញនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស និងក្រៅប្រទេស នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកច្បាប់អន្តោប្រវេសន៍ លែងផ្ដល់លិខិតឆ្លងដែន ចំពោះជនបរទេសដោយមិនស្ទាក់ស្ទើរក្នុងការបោះបង់មូលនិធិបរទេសមួយចំនួនដើម្បីការពារអ្នកដែលមានបំណងមកអភិវឌ្ឍនៅកម្ពុជាពិតប្រាកដ។

ដូចការបង្ហាញនៅក្នុងតារាងខាងក្រោម ក្នុងឆ្នាំ២០១៩ ការវិនិយោគ ផ្ទាល់ពីបរទេស មានចំនួន ៣៤៩លានដុល្លារ។ នៅក្នុងឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីបរទេសមានការកើន ឡើងរហូតដល់៧៥៩លានដុល្លារ។

នៅក្នុងអំឡុងពេលដែលបណ្ដាប្រទេសជាច្រើនបានទទួលរងនូវ ផលប៉ះពាល់ពីការរីករាលត្បាតនៃជម្ងឺកូវីត-១៩ប៉ុន្តែប្រទេសកម្ពុជាមិនត្រឹមតែមិនទទួលនូវផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែបានទាក់ទាញ នូវការវិនិយោគពីបរទេសកាន់តែច្រើន។

ជាពិសេសនៅក្នុង អំឡុងពេល២ឆ្នាំនេះ ធនាគារបរទេសនិងក្រុមហ៊ុនផលិតផលម៉ាកល្បីៗជាច្រើនក៏បានពង្រីកខ្លួន មកកាន់ប្រទេសកម្ពុជាដែលជាទឹកដីសុវណ្ណភូមិនេះផងដែរ។ ដូច្នេះហើយ លំហូរចូលនៃកំណើន ប្រជាជននៅក្នុងទីក្រុងភ្នំពេញមានការកើនឡើង ដែលជំរុញឲ្យវិស័យអចលនទ្រព្យ និងវិស័យ ហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិតរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានយល់ថា នេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃ បានសម្រេចប្រកាសនូវគម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ដែលជាគម្រោង វិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មី សម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។

គម្រោងទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុន អន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគ បរទេសមកកាន់ប្រទេសកម្ពុជា។

គម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមក ប្រទេសកម្ពុជាដែលផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់ លិខិតគាំទ្រកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។

ក្នុងពិធីសំណេះសំណាលនោះផងដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងគាំទ្រដល់កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ដែលមានទិសដៅស្របនឹងផែន ការរបស់ក្រសួងមហាផ្ទៃ និងលើកទឹកចិត្តឲ្យអនុវត្តកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ឲ្យបានឆាប់រហ័ស។

តាងនាមឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមជូនពរឲ្យសមាគម មូលនិធិគ្រួសារខ្មែរ និង កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ទទួលបានជោគជ័យ។

លោកអ្នកដែលបានចុះឈ្មោះជាមួយនឹងគម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» នឹងទទួលបានសេវាកម្មពិសេសៗជាច្រើនសម្រាប់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នក រួមមានទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ លើសពីនេះយើងនឹងជួយសម្របសម្រួលក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម-ល-។ បន្ទាប់ពីចូលជាសមាជិក «កម្ពុជាផ្ទះទី២របស់ខ្ញុំ» លោកអ្នកអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។

១៖ ទសវត្សរ៍ឆ្នាំ៩០រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ការរីកចម្រើនប្រចាំឆ្នាំមានការកើនឡើងជាមធ្យម៧%
២៖ រយៈពេល១០ឆ្នាំកន្លងទៅ ការវិនិយោគបរទេសមានការកើនឡើង១៣៨ដង
៣៖ គ្មានការហាមឃាត់ទៅលើការប្ដូរ ឬបញ្ញើរប្រាក់បរទេស អ្នកវិនិយោគអាចបញ្ចូល ឬផ្ទេរប្រាក់បានដោយសេរី
៤៖ គឺជាប្រទេសដែលមានទ្រព្យសកម្មជាប្រាក់ដុល្លារធំជាងគេទី៣ នៅលើពិភពលោក បញ្ញើរប្រាក់ទូទាំងពិភពលោកដោយសេរី
៥៖ ប្រជាជនមានអាយុជាមធ្យម ២៧ឆ្នាំ កម្លាំងពលកម្ម និងផលិតកម្មមានការកើនឡើង នៅក្នុងរយៈពេលខ្លីលោកអ្នកពុំចាំបាច់បារម្ភពីបញ្ហាកម្លាំងពលកម្ម និងភាពចាស់នៃប្រជាជនឡើយ។
៦៖ មិនមែនជាប្រទេសសមាជិក CRS អ្នកវិនិយោគអាចទទួលបានសេរីភាពនៃផ្នែកហិរញ្ញវត្ថុកាន់តែច្រើន
៧៖ លំហូរចូលនៃបណ្ដាប្រទេសខ្លាំងៗទាំង៥០០ទូទាំងពិភពលោក បានជម្រុញឲ្យល្បឿននៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់

ចំពោះវិស័យអប់រំ ដោយសារតែប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើននៅក្នុងសតវត្សចុងក្រោយនេះ ដូច្នេះភាសាអង់គ្លេសត្រូវបានទទួលស្គាល់ ជាភាសាសម្រាប់ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។

បឋមសិក្សា និងមធ្យមសិក្សាត្រូវមានរយៈពេល 12ឆ្នាំ 6-3-3 សិក្សាដោយឥតគិតថ្លៃសម្រាប់សាលារដ្ឋ ក៏មានសាលាបឋមសិក្សា និងមធ្យមសិក្សាឯកជនក្នុងស្រុក និងសាលាអន្តរជាតិល្បីជាច្រើនបានផ្ដល់នូវបរិយាកាសសិក្សាយ៉ាងប្រសើរ ដើម្បីបណ្ដុះចក្ខុវិស័យ និងសមត្ថភាពរបស់សិស្សានុសិស្សឲ្យស្របតាមស្ដង់ដារអន្តរជាតិ។

ចំពោះសាកលវិទ្យាល័យ ក្រៅពីសាកលវិទ្យាល័យល្បីរបស់កម្ពុជាគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមានសាកលវិទ្យាល័យអន្តរជាតិល្បីៗនៃប្រទេសផ្សេងៗជាច្រើនទៀតដូចជា ចក្រភពអង់គ្លេស និងសិង្ហបុរី ដែលធ្វើឲ្យកម្រិតសិក្សារបស់សិស្សានុសិស្សនៅកម្ពុជាអាចផ្សារភ្ជាប់ជាមួយនឹងកម្រិតអន្តរជាតិ។

ក្រៅពីសាលាអន្តរជាតិ Northbridge International School សាលាអន្តរជាតិ Canadian International School និងសាលាអន្តរជាតិ Australian International School នៅមានសាលា Shrewsbury School ដែលជាសាលាមួយក្នុងចំណោមសាលារដ្ឋធំៗទាំងប្រាំបួននៅចក្រភពអង់គ្លេសមានវត្តមាននៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតអប់រំក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។

កម្ពុជាមានប្រព័ន្ធវេជ្ជសាស្រ្ដពេញលេញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៥ បានបង្ហាញថាបច្ចុប្បន្ននៅកម្ពុជាមានមន្ទីរពេទ្យរដ្ឋប្រមាណ1400 និងមន្ទីរពេទ្យឯកជនប្រមាណ5500 រួមមានមន្ទីរពេទ្យដែលមានឈ្មោះល្បីនៅភ្នំពេញ គឺមន្ទីរពេទ្យភ្នំពេញរ៉ូយាល់ និងមន្ទីរពេទ្យជប៉ុនសាន់រាយស៍ដែលមានបរិក្ខារពេទ្យនាំចូលពីប្រទេសជប៉ុន។ 

យើងអាចសង្កេតឃើញថាបច្ចុប្បន្នសេវាព្យាបាលនៅកម្ពុជាមានការរីកចម្រើនឈានដល់កម្រិតអន្តរជាតិ និងមានឧបករណ៍ទំនើបៗជាច្រើន។ ក្នុងឆ្នាំ2015 ការចំណាយលើផ្នែកថែទាំសុខភាពរបស់កម្ពុជាមានចំនួនរហូតដល់ 5.98% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន។យើងអាចសង្កេតឃើញថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យសុខាភិបាលមិនចាញ់បណ្ដាប្រទេសលោកខាងលិចឡើយ។

ទន្ទឹមនឹងនេះកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ កំពង់ផែក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកក្នុងតំបន់ ហើយអាកាសយានដ្ឋានអន្តរជាតិធំជាងគេទី ១០ លើពិភពលោក គ្រោងនឹងសាងសង់ ដែលគ្រោងនឹងដាក់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។

សេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ប្រទេសអភិវឌ្ឍន៍នៃលោកខាងលិចពឹងផ្អែកខ្លាំងលើសេវាហិរញ្ញវត្ថុ និងត្រូវការរយៈពេលយូរដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ មានតែប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះដែលអាចបង្ហាញពីសន្ទុះនៃការស្ដារសេដ្ឋកិច្ចឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» តាមរយៈគេហទំព័រ https://www.facebook.com/CambodiaMySecondHome ឬមកកាន់ការិយាល័យ កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ដែលមានអស័យដ្ឋាន #១៩៩ ផ្លូវ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១១ ៣០ ១៥ ០០៕