(សនហ្វ្រេនស៊ីស្កូ)៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុន Tesla ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិ (CEO) លោក Elon Musk បានបង្កើនតម្លៃរថយន្តអគ្គីសនីយ៉ាងខ្លាំងនៅទូទាំងត្រកូលរបស់ខ្លួន ខណៈដែលម៉ូដែលមួយចំនួនបានឡើងថ្លៃជិត ៦០០០ដុល្លារឯណោះ។

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Electrek នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ទាំងនេះគឺជាតម្លៃរបស់រថយន្តអគ្គីសនី Tesla ដែលបានកើនឡើងរួមមានម៉ូដែល៖

១. Tesla Model 3
Model 3 គឺជាម៉ូដែលមួយដែលទទួលបានការកើនឡើងតម្លៃតិចបំផុតនៃត្រកូល Tesla ទំាងអស់នាពេលបច្ចុប្បន្ននេះ។ ដោយ Model 3 Long Range បានកើនឡើងតម្លៃខ្ទង់ ២៥០០ដុល្លារ ខណៈតម្លៃដើមមានត្រឹម ៥៤,៤៩០ដុល្លារ ឡើងដល់ ៥៧,៩៩០ដុល្លារ។

២. Tesla Model Y
Model Y បានក្លាយជាម៉ូដែល ដែលពេញនិយមបំផុតរបស់ Tesla ទទួលបានការដំឡើងថ្លៃកាន់តែខ្ពស់ជាមួយនឹងម៉ូដែល ២ប្រភេទ៖
• Model Y Long Range មានតម្លៃដើម ៦២,៩៩០ ដុល្លារ ឡើងដល់ ៦៥,៩៩០ ដុល្លារ បានកើនឡើង ៣០០០ដុល្លារ

• Model Y Performance មានតម្លៃដើម ៦៧,៩៩០ ដុល្លារ ឡើងដល់ ៦៩,៩៩០ ដុល្លារ បានកើនឡើង ២០០០ដុល្លារ

 

៣. Tesla Model S
Model S បានឡើងថ្លៃយ៉ាងខ្លាំង ដែលឈានដល់ ៥០០០ដុល្លារ ដែលជាការឡើងថ្ងៃដ៏ខ្លាំងមួយបន្ទាប់ពីរយៈពេលប៉ុន្មានខែមុន។ ដោយ Model S Dual Motor All-Wheel Drive Long Range តម្លៃដើមគឺ ៩៩,៩៩០ដុល្លារ ឡើងដល់ ១០៤,៩៩០ដុល្លារឯណោះ។

៤. Plaid Version

ចំពោះត្រកូល នៃរថយន្តអគ្គីសនីស៊េរីទំនើបនេះ នៅរក្សាតម្លៃនៅដដែលគឺ ១៣៥,៩៩៩ដុល្លារ។

៥. Tesla Model X
The Model X Dual Motor All-Wheel Drive Long Range បានឡើងថ្លៃ ៦០០០ដុល្លារ ដោយតម្លៃដើមគឺ ១១៤,៩៩០ដុល្លារ ឡើងដល់ ១២០,៩៩០ដុល្លារ ដែលជាឡើងថ្លៃដ៏ខ្ពស់បំផុតរវាងម៉ូដែលទាំអប៉ុន្មានខាងលើ៕