(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់រង្វាន់២០លានរៀល និង១០លានរៀលជូនដល់គូស្វាមីភរិយាចំនួន៧១គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតក្នុងវគ្គទី១ នៃកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ខណៈការចាប់ឆ្នោតលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។

ការប្រគល់រង្វាន់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ដល់ដៃអតិថិជនរស់នៅតាមបណ្តាខេត្តផ្សេងៗគ្នាមានដូចជា ព្រះសីហនុ កំពត សៀមរាប ក្រចេះ កំពង់ឆ្នាំង ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយវៀង និងកំពង់ធំ។

ក្នុងនោះ គូស្វាមីភរិយាចំនួន១៦ គូទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២០លានរៀល ខណៈគូស្វាមីភរិយាចំនួន ៥៥គូទៀត ទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ១០លានរៀល។

គូស្វាមីភរិយាជាច្រើន ក៏បានសម្តែងក្តីរំភើបរីករាយដែលបានឈ្នះទឹកប្រាក់ពិតៗ និងអរគុណដល់ក្រុមហ៊ុនដែលបានបង្កើតឲ្យមានកម្មវិធីផ្តល់សំណាងដល់អតិថិជន។

កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ឱកាសចាប់ឆ្នោតផ្សងសំណាងជាទឹកប្រាក់សរុបរហូតដល់ទៅ ១លានដុល្លារអាមេរិក បែងចែកជារង្វាន់២០លានរៀល និងរង្វាន់១០លានរៀលសម្រាប់ឆ្នាំ២០២២ ដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវក្នុងថ្ងៃមង្គលការចាប់ពី២៥កេសឡើងទៅ។

ការចាប់ឆ្នោតធ្វើឡើងសរុបចំនួន ៣ លើកផ្តល់សំណាងដល់គូស្វាមីភរិយាសរុបចំនួន៣០០គូ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ហើយបានរកឃើញអ្នកឈ្នះ១០០ គូ លើកទី២នឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ចំណែកលើកទី៣នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមហ៊ុននឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានជាមុនសិន ហើយធ្វើការប្រគល់រង្វាន់សម្រាប់តែគូស្វាមីភរិយាដែលមានឯកសារគ្រប់គ្រាន់ និងបានអនុវត្តតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងជំនួសចំនួនសន្លឹកឆ្នោតខុសលក្ខន្តិកៈ ដោយបូកបន្ថែមចំនួនដែលខុសនេះ ពីលើចំនួនសន្លឹកឆ្នោតចំនួន១០០គូ នៅក្នុងការចាប់រង្វាន់លើកទី២។

គួរបញ្ជាក់ថា កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមរយៈទំព័រហ្វ៊េសបុកស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer

* ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ! ពិសាដោយការទទួលខុសត្រូវ