(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបន្តចែកចាយកូនឈើចម្រុះជិត៦ពាន់ដើមទៀតដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីយកទៅតាមទីវត្តអារាម សាលារៀន និងដីចម្ការផ្ទាល់ខ្លួន កូនឈើដែលបានប្រគេន និងផ្តល់ជូននៅពេលនេះរួមមាន៖
* ប្រគេទកូនឈើជូនព្រះរតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាមចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសង្ឃមណ្ឌលបរិស្ថាន ស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងចែកតាមវត្តអារាម សាលារៀននានាក្នុងខេត្តប៉ៃលិន។ កូនឈើទាំងនោះរួមមាន ឈើទាល៥០០ដើម គគីរ៥០០ដើម គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម ថ្កុល៣០០ដើម និងរំដួល២០០ដើម។
* ប្រគេទកូនឈើជូនភិក្ខុកល្យាណធម្មោ ឡុច ប៊ុនឡាំង ព្រះវិន័យធរអនុគណស្រុកចុងកាល់ចំនួន៥០០ដើម ដើម្បីយកទៅដាំក្នុងធម្មយាត្រាពិធីដាំកូនឈើនៅព្រៃសង្ឃសហគមន៍រុក្ខវ័ន ស្ថិតនៅខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង២០០ដើម និងរំដួល១០០ដើម។
* ផ្តល់កូនឈើជូនលោក ហុង អេងដា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបចំនួន៥០ដើម ដើម្បីយកទៅដាំលម្អនៅតាមផ្លូវក្នុងភូមិត្រុំខាងជើង ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០ដើម គ្រញូង២០ដើម និងបេង១០ដើម។
* ផ្តល់កូនឈើជូនលោក ហ៊ុយ បួយ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៦០ដើម ដើម្បីយកទៅដាំនៅក្នុងបរិវេណវត្តពង្ររង្សី ស្ថិតនៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១៥ដើម ធ្នង់១៥ដើម បេង១៥ដើម និងស្តៅ១៥ដើម។
* ផ្តល់កូនឈើជូនលោក សុស ប្រាហ៊ីម ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៤០០ដើម ដើម្បីយកទៅដាំលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម និងឈើទាល១០០ដើម។
* ផ្តល់កូនឈើជូនលោក លេខ លឿន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០ដើម ដើម្បីយកទៅដាំនៅស្រុកកំណើត ក្នុងខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង១០ដើម និងច្រេស១០ដើម។
* ផ្តល់កូនគ្រញូងចំនួន៣០០ដើម ជូនលោក ខៀវ ណារ៉េត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
* ផ្តល់កូនឈើជូនតំណាងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ចំនួន១,៦០០ដើម ដើម្បីយកទៅដាំនៅជុំវិញរោងចក្រផលិតទឹករ៉ែធម្មជាតិអូគូលែន ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម ធ្នង់៤០០ដើម បេង៤០០ដើម និងច្រេស៤០០ដើម៕