(ភ្នំពេញ)៖ អ្នកជំនាញអាជីវកម្មបរទេស សហការជាមួយក្រុមហ៊ុន ហ៊ួត ជា បានរៀបចំវេទិការជំនួបម្ចាស់អជីវកម្ម និងហ្វ្រេនឆាយដ៏ធំជាងគេមិនធ្លាប់មាននៅកម្ពុជាប្រចាំឆ្នាំ២០២២ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងសណ្ឋាគារសុខា ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់៥រសៀល។

វាគ្មិនល្បីៗ នឹងចូលរួមក្នុងវេទិកា ធ្វើបទបង្ហាញអំពីសហគ្រិនភាព ប្រេន ហ្រ្វេនឆាយ ការផ្គត់ផ្គង់ ការងារចែកចាយ ការបំលែងអាជីវកម្ម ការពង្រីកអាជីវកម្ម ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ស្តង់ដារអាជីវកម្ម និងទុនសម្រាប់អាជីវកម្ម។
សម្រាប់អ្នកចូលរួមនឹងជួបដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម១២០០ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន ៦ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម ៥ស្ថាប័ន ជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ។

វេទិកានេះ នឹងមានការចូលរួមពី១២០០- ១៥០០ស្ថាប័ន/នាក់ មកពីតំណាង ដេប៉ូអាជីវករស្ថាបត្យករប្រធានកម្មករអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្ចាស់គម្រោង ក្រុមហ៊ុនសាងសង់ ម្ចាស់ហាងលក់រាយ អ្នកវិនិយោគ ធនាគារម្ចាស់កម្មសិទ្ធិបញ្ញា ម្ចាស់ម៉ាកយីហោ អ្នកចែកចាយ/លក់បន្ត អ្នកនាំចូលផ្តាច់មុខរោងចក្រអ្នកផ្គត់ផ្គង់។

សម្រាប់អ្នកចង់ចូលរួម៖ ហ្រ្វីសំបុត្រចូលរួមដោយគ្រាន់តែខលមកឲ្យបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមលេខទូរសព្ទសម្រាប់ចុះឈ្មោះ៖ ០77 8888 20 / 066 6789 01 / 096 88 73 339៕