(ប្ដូរតិច)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានសិក្សារកឃើញថា កីឡាករដែលលេងអោយជម្រើសជាតិនៅពានអឺរ៉ុប UEFA European Championships និងពានប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ចំនួនពាក់កណ្តាលតែងតែត្រូវបានម៉ាក់ងាយដោយការរើសអើងជាតិសាសន៍។

Bukayo Saka និង Marcus Rashford បានទទួលរងនូវការរើសអើងជាតិសាសន៍ជាខ្លាំងជាងគេនៅលើបណ្តាញសង្គមកាលពីបរាជ័យវគ្គដណ្តើមពាន Euro 2020 ទល់នឹងអ៉ីតាលី ក្រោយពួកគេបរាជ័យការទាត់បាល់ប៉េណាល់ទីដូចគ្នា។

នៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយ BBC នៅថ្ងៃនេះបានបញ្ជាក់ថា មានគណនីបណ្តាញសង្គមដល់ទៅ ៤០ម៉ឺនបានបង្ហោះសាររើសអើងជាតិសាសន៍ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រក្នុងពាន Euro និង Afcon នាពេលថ្មីៗនេះដែលត្រូវបាន FIFA រកឃើញ។

ក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ផងថា ជនរងគ្រោះទាំងនោះភាគច្រើនជាកីឡាករស្បែកខ្មៅតែម្តង។

តែយ៉ាងណាស្ថាប័នដែលពុំគិតពីប្រាក់កំរៃមួយនេះបានកំពុងស៊ើបអង្កេតរកជនទាំងនោះ តាមរយះការបង្កើតក្រុមការងារស៊ើបអង្កេត និងសហការជាមួយ FIFAPro ទៀតផង៕