(ភ្នំពេញ)៖ បុរី ណាឌី បានបើកសម្ពោធវីឡាព្រីនសេសថ្មី ដែលជាវីឡាទោលដ៏ប្រណីតថ្មីមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានដីទូលាយនៅជុំវិញគេហដ្ឋាននៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យលក់បុរី ណាឌី។

នៅក្នុងកម្មវិធីនេះផងដែរ លោក លូ អ៊ីឆាង ដែលជាប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌីបានធ្វើបទបង្ហាញអំពីវីឡា ព្រីនសេសថ្មីរបស់បុរី ណាឌី និងជម្រាបអំពីអត្ថប្រយោជន៍ដែលមិនធ្លាប់បានឃើញពីមុនមក សម្រាប់ម្ចាស់វីឡាព្រីនសេសបុរី ណាឌី។

បុរី ណាឌី គឺជាសហគមន៍ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគម្រោងដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជាគឺ ជីស៊ីស៊ីគ្រុប។

បុរី ណាឌី គឺជាសហគមន៍តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតនូវសេវាកម្មដ៏ល្អសម្រាប់បម្រើ ដល់ម្ចាស់លំនៅឋានទាំងអស់ហៅថា «ណាឌីឃែរ» ដែលរួមមានសេវាកម្មមូលដ្ឋានចំនួន ៣ និងសេវាកម្មេពិសេសបន្ថែមចំនួន ៩ ផ្សេងទៀត។

បុរី ណាឌី មានភាពលេចធ្លោក្នុងនាមជាការអភិវឌ្ឍទីធ្លាព្រមជាមួយនឹងការរចនាទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើង ដោយក្រុមស្ថាបត្យករអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានភាពខុសប្លែកពីគម្រោងដទៃ។

លោក លូ អ៊ីឆាង ប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌីបានមានប្រសាសន៍ថា «ហេតុផល និងគោលបំណងដែលជម្រុញ ឲ្យពួកយើងធ្វើការរចនាវីឡាទោលប្រភេទនេះ ដោយសារតែពួកយើងចង់ផ្ដល់ជូននូវគេហដ្ឋាន ដែលមាននូវមុខងារសម្បូរបែបគ្រប់ប្រភេទ នៅក្នុងគេហដ្ឋានសម្រាប់ឲ្យលោកអ្នកធ្វើការប្រើប្រាស់ទីធ្លាទាំងអស់ នៅក្នុងគេហដ្ឋានប្រកប ដោយប្រសិទ្ធិភាព។ យើងជឿជាក់ថា គេហដ្ឋានទាំងអស់មានសារៈសំខាន់ណាស់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក ដូច្នេះហើយទើបពួកយើងស្វះស្វែងរកវិធី ដែលអាចផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ល្អឥតខ្ចោះ សម្រាប់ម្ចាស់គេហដ្ឋាន ដែលរួមបញ្ចូលនូវម្លប់ និងពន្លឺគ្រប់គ្រាន់ លំហូរខ្យល់ធម្មជាតិ និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ»

តាមការកំណត់ជាទូទៅ ប្រភេទវីឡាទោលនៅកម្ពុជា គួរតែមាននូវទីធ្លាដីទំនេរនៅជុំវិញផ្ទះ ហើយវីឡាព្រីនសេស គឺជាប្រភេទគេហដ្ឋានដែលសាកសមជាវីឡាទោលដ៏ពេញលេញមួយដែលផ្ដល់ជូននូវទីធ្លាដ៏ធំទូលាយនៅជុំវិញគេហដ្ឋាន ដូច្នេះហើយលោកអ្នកអាចស្នាក់នៅក្នុងគេហដ្ឋានដែលមានឯកជនភាព និងពោរពេញដោយធនធានសម្បូរបែបសម្រាប់ក្រុម គ្រួសាររបស់អ្នក” លោកលូ បានបន្ថែម។

លោក លូ អ៊ីឆាង ក៏បានចែករំលែកអំពីតម្លៃពិសេស ការបង់ប្រាក់ដ៏សម្បូរបែប និងប្រូម៉ូសិនដែលនឹងផ្ដល់ជូនទៅកាន់អតិថិជន ដែលបានកក់ក្នុងពេលបិទទីតាំងមុន ដែលបន្តរហូលដល់ចុងខែកក្កដា។ បុរី ណាឌីក៏ផ្ដល់ជូននូវប្រព័ន្ធវៃឆ្លាត និងមានសុវត្ថិភាពសម្រាប់គ្រប់យូនីតនៃវីឡាព្រីនសេសទាំងអស់ ដើម្បីធានានូការរស់នៅដែល មិនមានការរំខានផ្សេងៗសម្រាប់អតិថិជនទាំងអស់។ បន្ថែមពីលើនេះ បុរី ណាឌីក៏ផ្ដល់ជូននូវសម្ភារៈអេឡិចត្រូនិកសម្រាប់ ប្រើប្រាស់ក្នុងគេហដ្ឋានជាង ១២ ប្រភេទទៅកាន់ម្ចាស់គេហដ្ឋានទាំងអស់ ដូច្នេះនៅពេលដែលលោកអ្នកទទួលបានគេហដ្ឋាន លោកអ្នកមានសម្ភារៈខ្លះៗនៅក្នុងផ្ទះសម្រាប់ប្រើប្រាស់រួចជាស្រេច។

សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌី សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ 085 887 885 ឬតាមដាន៖
Facebook: https://www.facebook.com/NADIBYGCC or https://www.facebook.com/GOLDENCAMBODIACENTURY.GCC
Instagram: https://www.instagram.com/borey_nadi_by_gc_city/
Tiktok: https://www.tiktok.com/@gc_city_cambodia
LinkedIn: https://www.linkedin.com/company/gc-city/