(ភ្នំពេញ)៖ សិស្សានុសិស្សនៅវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញបានចូលរួមប្រកួតថតរូបក្នុងកម្មវិធីតោះចេញលេងផឹកIZE ពេញហ្វ៊េសប៊ុក យ៉ាងសប្បាយរីករាយ និងឈ្នះរង្វាន់ស្អាតៗពីទឹកក្រូចអាយស៍ថែមទៀតផង។

ហ្វ៊េនៗទឹកក្រូចអាយស៍មកពីវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៉ីសុវត្ថិ វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាល័យជាច្រើនទៀតក្នុងរាជធានីភ្នំពេញ បានចូលរួមថតរូបបញ្ចេញស្តាយបែបឡូយកាលីបរួចបង្ហោះក្នុងគណនីហ្វ៊េសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ម៉ោង ១០ ព្រឹក ឬម៉ោង ២ រសៀលហើយតោះផឹក IZE»។

អ្នកទទួលបាន Like Comment និង Share បូកបញ្ចូលគ្នាចាប់ពី ២០០ ឡើងទៅនឹងទទួលបានកាបូបសិក្សាយ៉ាងស្រស់ស្អាត ឬកែវទឹកបែបឃ្យូតៗពីទឹកក្រូចអាយស៍ភ្លាមៗ នៅសាលាដែលមានរៀបចំកម្មវិធីតោះចេញលេងផឹក IZE។

កម្មវិធីតោះចេញលេងផឹកIZEនឹងធ្វើដំណើរទៅកាន់សាលាចំនួន១៦ នៅរាជធានីភ្នំពេញរហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើម្បីផ្តល់ភាពសប្បាយរីករាយ និងឱកាសដល់សិស្សានុសិស្សក្នុងការជួបជាមួយតារាងក្នុងដួងចិត្ត Linda Vee និង Naro Vee ពិសេសចូលរួមលេងហ្គេមបង្វិលកងយករង្វាន់ដោយគ្រាន់តែទិញទឹកក្រូចអាយស៍ចំនួន២ដប ឬ ២ កំប៉ុងតែប៉ុណ្ណោះ។

បានថតរូបស្អាតៗ ជួបជាមួយនិមិត្តរូប និងមានឱកាសឈ្នះរង្វាន់ឃ្យូតៗពីទឹកក្រូចអាយស៍បែបនេះ តើចាំអ្វីទៀត ចូលរួមកម្មវិធីតោះចេញលេងផឹកIZEនៅរៀងរាល់ម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ រសៀលទាំងអស់គ្នា៕

តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ៖
https://www.facebook.com/izecolakhmerbeverages