(ភ្នំពេញ)៖ ក្រុមហ៊ុន អូ សុី អាយ សុី (OCIC) រួមសហការជាមួយ Spectrum KH បានបង្កើតកម្មវីធីថ្មីមួយឈ្មោះថា Alta Moda កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលជាកម្មវិធីរាត្រីនៃការដាក់បង្ហាញម៉ូតដ៏ល្បីៗ ជាមួយនឹងទីតាំងនានានៃអចលនទ្រព្យដ៏ប្រណីតរបស់ OCIC នៅក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរនៃការអភិវឌ្ឍអចលនទ្រព្យ ការវិនិយោគ និងការកាន់កាប់ភាគហ៊ុនទៅលើអាជីវកម្មផ្សេងៗ របស់ក្រុមហ៊ុន អូ សុី អាយ សុី ត្រូវបានដឹកនាំដោយចក្ខុវិស័យដ៏ច្បាស់លាស់មួយ ដើម្បីជួយសម្រួល ទៅលើការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវជម្រើសលំនៅដ្ឋាន និង ពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់ ដែលអាចបំពេញបន្ថែមនូវរបៀបរស់នៅដ៏សម្បូរបែបមួយ និង រចនាបទ ដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បាននិងថែមទាំងផ្ដល់ជូននូវអត្ថប្រយោជន៍ដ៏អស្ចារ្យទៅលើការវិនិយោគរបស់អស់លោកអ្នក។

កម្មវិធី បង្ហាញម៉ូតដ៏លេចធ្លោរនេះ មានវត្តមានរបស់អ្នកច្នៃម៉ូតដ៏ល្បីៗដូចជា Armada by Abello, The Privé , & Natacha Van ដើម្បីបង្ហាញនូវកម្មវីធី Alta Moda ដែលជារាត្រីនៃការបង្ហាញនូវ ម៉ូដសំលៀកបំពាក់ដ៏ល្បី និងការបង្ហាញពីការអភិវឌ្ឍន៍ស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជា របស់ក្រុមហ៊ុន អូ សុី អាយ សុី ជាការបំពេញបន្ថែមរវាងសហគ្រិនភាព និងសិល្បៈនៃម៉ាកម៉ូដដ៏ល្បីៗរបស់អ្នកច្នៃម៉ូតដ៏ល្បីទាំង៣។

អ្នកច្នៃម៉ូតក៏ បានពន្យល់គម្រោង មួយចំនួនរបស់ អូ សុី អាយ សុី (OCIC) អមជាមួយនឹងសម្លៀកបំពាក់ដ៏អស្ចារ្យ ដែលសាកសមនឹងអ្នកវិនិយោគទៅលើទ្រព្យសម្បត្តិ និងរចនាបទដ៏ថ្លៃថ្នូរ។ កម្មពិធីនេះក៏បានបង្ហាញផងដែរថា ម៉ូដសំលៀកបំពាក់ និងអចលនទ្រព្យ គឺមានការលាយឡំបញ្ចូលគ្នាតាមបែបធម្មជាតិ និងជាពិសេសគឺផ្ដោតទៅលើចំណុច២ គឺ កន្លែងដែលត្រូវរស់នៅ និង អ្វីដែលត្រូវស្លៀកពាក់ ហើយនេះ គឺពិតជា ចំណុចមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់គ្នា។

«អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលវិស័យអចលនទ្រព្យ មិនត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការបង្ហាញ ម៉ូដ។ លោកអ្នកបានឃើញស្រាប់ថា កម្មវីធីនេះក៏បានបញ្ចូលនូវការច្នៃប្រឌិតទៅលើការផាត់មុខ និង ការតុបតែងគ្រឿងអលង្ការជាមួយគ្នាផងដែរ» នេះជាប្រសាសន៍របស់ លោកស្រី Lenen Mar Porras ប្រធាន ផ្នែក ទីផ្សារ និង ច្នៃ ប្រឌិត។

បន្ថែមពីនេះ លោកស្រីបានបន្ថែមថា «យើងមានមោទនភាពក្នុងការចែករំលែកជូនភ្ញៀវកត្តិយស និង អតិថិជនទាំងអស់ របស់ Armada ដោយ Abello, The Privé , & Natacha Van ថា ការអភិវឌ្ឍន៍ និងគម្រោងនានា របស់ អូ សុី អាយ សុី យើងអាចផ្ដល់ជូននូវ ការរវិនិយោគទៅលើអចលនទ្រព្យដ៏គួរអោយទាក់ទាញតាមរយៈការបង្កើតលំនៅដ្ថាននៅក្នុងរបៀបរស់នៅមួយ ដែលគ្រប់គ្នាចង់បាន ជាមួយនឹងគុណភាពខ្ពស់ ជាពិសេស នៅក្នុងទីផ្សារដែលអ្នកជាវ រឺ អ្នកវិនិយោគ មិនដឹងថា តើក្រុមហ៊ុនណាដែលគួរអោយទុកចិត្ត សម្រាប់ការការវិនិយោគរបស់ពួកគេ»

ក្រុមហ៊ុន អូ សុី អាយ សុី (OCIC) បច្ចុប្បន្នជាអ្នកអភិវឌ្ឍ អចលនទ្រព្យដ៏ធំ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជាតាមរយៈការមើលឃើញជាក់ស្ដែងទៅលើទំហំវិនិយោគ និង ចំនួនគម្រោងដែលបានអភិវឌ្ឍមកទល់បច្ចុប្បន្ន។ ជំនាញស្នូល របស់ក្រុមហ៊ុននេះ គឺ ការអភិវឌ្ឍ វិស័យ អចលនទ្រព្យ ទីក្រុងរណប និង ការគ្រប់គ្រង អចលនទ្រព្យ ផ្សេងៗ ដោយមាន គម្រោងមួយចំនួនគួរឲ្យកត់សម្គាល់ ដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គំរោងកោះពេជ្រ គំរោងទីក្រុងផ្កាយរណបនៃកោះនរា ទីក្រុងផ្កាយរណប ជ្រោយចង្វារ និង ទីក្រុង អូឡាំព្យាជាដើម៕