(ភ្នំពេញ)៖ Nitro Cold Brew បានចាប់បើកដំណើរការលក់ជាផ្លូវការហើយ នៅ Luna Prime ជាមួយនឹងការគាំទ្រពីសំណាក់អតិថិជន ដែលមានចំណង់ចំណូលចិត្តពិសាកាហ្វេ។

កាន់តែមានឱជារស...កាន់តែស្រទន់... នោះគឺ «កាហ្វេណាយត្រូ ខូលព្រូ» (Nitro Cold Brew) ដែលធានាផ្ដល់ជូនអតិថិជន នូវបទពិសោធន៍នៃការពិសាកាហ្វេដ៏ថ្មី និងមិនអាចបំភ្លេចបាន។

Nitro Cold Brew បានឆ្លងកាត់ដំណើរការឆុងបែបត្រជាក់ជាមួយ ណាយត្រូជែន (Nitrogen) រហូតដល់ ២៤ម៉ោង ដែលធានាផ្តល់ជូននូវរសជាតិកាហ្វេ កាន់តែមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន និងផ្អែមជាងមុន ដោយពុំតម្រូវការឲ្យមានការបន្ថែមសាជាតិផ្អែមនានានោះឡើយ។

សូមជម្រាបថា កាហ្វេនេះស័ក្តិសមបំផុតសម្រាប់អ្នកចូលនិយមពិសាកាហ្វេខ្មៅ ចំណែកឯ «ណាយត្រូ ខ្លោត ខូលព្រូ» (Nitro Cloud Cold Brew) ផ្តល់ជូននូវជម្រើសកាហ្វេស្រាល ជាមួយរសជាតិ វ៉ាន់នីឡា (Vanilla) ឬ បាត់ធឺស្កត់ (Butterscotch)។

កាហ្វេណាយត្រូ ទាំង៣មុខនេះ បានចាប់ផ្ដើមលក់នៅ ហាង Luna Prime តែមួយគត់ ចាប់ពីផ្សាយដំណឹងនេះតទៅ។

លេខទូរស័ព្ទទំនាក់ទំនង៖ 081 888 868
អាសយដ្ឋាន៖ #197 មហាវិថីព្រះនរោត្តម (ក្បែរផ្សារទំនើប Chip Mong Noro Mall)
ផែនទី Google: http://shorturl.at/hBEVY
Facebook: http://www.facebook.com/lunaprime.kh