(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះបានចេញផ្សាយស្ពតពាណិជ្ជកម្មថ្មី បង្ហាញនូវបច្ចេកវិទ្យាថ្មីបំផុត Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកចូលដបយ៉ាងល្អប្រណិតដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។

ដើម្បីរក្សាបាននូវភាពស្រស់ ក្លិន និងរសជាតិល្អឥតខ្ចោះដែលអ្នកទទួលទានស្រាបៀរគ្រប់គ្នាចង់បាន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យាផលិតស្រាបៀរដ៏ល្អបំផុតហៅថា Flash Pasteurization ដោយការដុតកម្តៅស្រាបៀរមានរយៈពេលខ្លី បន្ទាប់មកបញ្ចុះសីតុណ្ហភាពពីក្តៅទៅត្រជាក់បានភ្លាមៗ ហើយជាពិសេសប្រើផ្កាហប់ពិសេស ក៏ដូចជាវត្ថុធាតុដើមគុណភាពខ្ពស់នាំចូលពីអឺរ៉ុប។

បន្ថែមពីលើរសជាតិស្រស់បំផុត ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានរចនាក្នុងដបពណ៌បៃតងយ៉ាងប្រណិត មានឡាប៊ែលពិសេស Glow in the Dark បញ្ចេញពន្លឺនៅកន្លែងងងឹតពេលប៉ះជាមួយភ្លើង UVមាន Cool Tester ប្រែពណ៌ខៀវនៅក្នុងសីតុណ្ហភាពត្រជាក់ គម្របដបងាយស្រួលបើក ព្រមទាំងមានអាយុកាលត្រឹម ១៨០ថ្ងៃ។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជននៅទូទាំងប្រទេសកម្ពុជាដោយសាររសជាតិស្រស់បំផុត និងលក្ខណៈពិសេសៗជាច្រើនមិនធ្លាប់មានពីមុនមក។

តើលោកអ្នកបានទស្សនាស្ពតពាណិជ្ជកម្មថ្មីហើយឬនៅ? ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ រសជាតិស្រស់បំផុត! ដើម្បីអ្នកមានស្នាដៃ! ពិសាដោយការទទួលខុសត្រូវ៕

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖