(ឡុងដ៏)៖ កីឡាករសញ្ជាតិអង់គ្លេស Andy Murray បានកំពុងប្រឈមមុខជាមួយពេលវេលាក្នុងសម្រាកព្យាបាលរបួសពោះ មុនពេលដែលត្រៀមចូលរួមព្រឹត្តិការណ៍វាយកូនបាល់ (Tennis) Wimbledon ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ដោយសារបញ្ហារបួសពោះ កីឡាករជើងខ្លាំង Andy Murray បានខកខានការប្រជែងពាន Queen កាលពីសប្តាហ៍មុននេះ ដ្បិតលោកជាជើងឯកពាន Wimbledon ២សម័យកាល ហើយបានលើកឡើងក្នុងអំឡុងពេលហ្វឹកហាត់ក្នុងសប្តាហ៍នេះថា «វិជ្ជមាន និងអវិជ្ជមាន សម្រាប់របួសបានជាសះស្បើយ ប៉ុន្តែមិនល្អឥតខ្ចោះចំពោះការប្រកួត ដោយមិនអាចចូលរួមបានជាក់លាក់»

បញ្ជាក់ផងថា បុរសវ័យ ៣៥ឆ្នាំ Andy Murray ជាអតីតម្ចាស់ជើងឯកពានកម្រិត Grand Slam (Wimbledon) នៅឆ្នាំ២០១៣ និង២០១៦ ដែលជាកីឡាកវាយកូនបាលអាជីពជនជាតិអង់គ្លេស មានដើមកំណើតនៅប្រទេសស្កុតឡែន ដែលបច្ចុប្បន្នបានធ្លាក់ចេញពីលេង១ ទៅឈរនៅចំណាត់ថ្នាក់ទី ៤៧ពិភពលោក នាមជាបុគ្គលបានឈ្នះពាន Wimbledon ២លើក, US Open, និងកម្រិត Tour Finals 2016 និងជាម្ចាស់មេដាយមាស Olympic Games 2012, 2016៕