(មែនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United បានមានការចាប់អារម្មណ៍ទៅលើខ្សែបម្រើកណ្តាល Christian Eriksen ដែលអាចព្យាយាមបញ្ចុះបញ្ចូលនាំយករូបគេមកមុនរដូវកាលថ្មី ដែលស្ថិតក្នុងលីគអង់គ្លេស Premier League។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

បរុសវ័យ ៣០ឆ្នាំសញ្ជាតិដាណឺម៉ាក Eriksen ត្រូវបានគេគិតថា មានគោលបំណង់ចង់បន្តនៅទីក្រុងឡុងដ៏ បន្ទាប់ពីចូលរួមជាមួយក្លិប Brentford ក្នុងជុំទី២ នៃរដូវកាលមុន ពេលដែលក្លិប Tottenham Hotspur ក៏ត្រូវបានសង្ស័យថា មានការចង់បានម្តងទៀតផងដែរ។

Eriksen បានចូលមកកាន់ក្លិប Brentford នារដូវកាលដោយលេងបាន ១១ប្រកួតរកបាន ១គ្រាប់ ក្រោយផ្ទេរមកពីក្លិប Inter Milan បន្ទាប់ពីរូបគេជួបបញ្ហាគាំងបេះដូង ដែលបានកើតឡើងនៅអំឡុងពេលប្រកួតព្រឹត្តិការណ៍ Euro 2020 ខណៈដែលរូបគេអាចវិលមកលេងបាល់បានវិញក្រោយសម្រាក់ព្យាបាល ហើយក៏មានការបំពាក់ជាមួយឧបករណ៍ជំនួយបេះដូង (ICD) ដែលមិនបានអនុញ្ញាតឲ្យប្រើនៅលីគអីតាលី។

ដោយឡែកគ្រូបង្វឹក្លិបរហ្សនាមឃ្មុំ Brentford លោក Thomas Frank បានលើកឡើងថា មានគោលការណ៍ចង់រក្សា Eriksen ឲ្យបន្តជាមួយពួកគេ ដែលធ្លាប់ផ្តាល់កិច្ចសន្យា ៦ខែរួចមកហើយនោះ៕

បញ្ជាក់ផងថា Eriksen ជាអតីតកីឡាកររបស់ក្លិប Spurs ដែលបានផ្ទេរទៅកាន់ក្លិប Inter Milan ក្នុងឆ្នាំ២០២០ ហើយឈ្នះពាន Serie A 2020-21 ដែលស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte ដែលជាគ្រូបង្វឹក Spurs ពេលបច្ចុប្បន្ន។