(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊រទាន សីហនុវីល ផៅវ័រជេនើរេសិន ឯ.ក (HUADIAN SIHANOUKVILLE POWER GENERATION CO., LTD - HSPGC) មានទីតាំងស្ថិតនៅក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរោងចក្រផលិតអគ្គិសនី ដោយដោយធ្យូងថ្ម អនុភាព៧០០មេហ្កាវ៉ាត់ បានចេញសេចក្តីប្រកាសពីការដាក់ដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនបញ្ជាទិញ និងដឹកជញ្ជូនធ្យូងថ្ម។
សេចក្តីប្រកាសបានឲ្យដឹងថា «នាពេលបច្ចុប្បន្នគម្រោងមួយនេះ កំពុងធ្វើការដាក់ដេញថ្លៃជ្រើសរើសក្រុមហ៊ុនទទួលបន្ទុកក្នុងផ្គត់ផ្គង់ និងដឹកជញ្ជូនធ្យូងថ្ម ហើយបរិមាណចំនួនធ្យូងថ្ម ដែលត្រូវការប្រើប្រាស់ប្រចាំឆ្នាំមានទម្ងន់សរុបប្រហែល ២២៧ម៉ឺនតោន ដោយក្នុងនោះធ្យូងថ្ម អាចផលិតថាមពលកំដៅជាអតិបរិមាចំនួន៤៧០០គីឡូកាឡូរី ក្នុងមួយគីឡូក្រាម»។
ក្រុមហ៊ុននេះសង្ឃឹមថា នឹងជ្រើសបានក្រុមហ៊ុនចំនួនពីរ ដែលនឹងទទួលបន្ទុកក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូនធ្យូងថ្ម មកកាន់ផែរបស់ក្រុមហ៊ុន ដែលមានកុងត្រាចំនួន៥ឆ្នាំ។ ចំពោះវិធីក្នុងការដឹកជញ្ជូន និងផ្ទេរធ្យូងថ្ម ខាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃជាភាគីកំណត់។
របៀបក្នុងការទទួលឯកសារដេញថ្លៃ៖ សូមទិញពាក្យចូលរួមដាក់ដេញថ្លៃ ដែលចេញដោយធនាគារមានតម្លៃ ៥០០ដុល្លាអាមេរិក ជូនទៅលោក LU YANGHUANG ([email protected]) HSPGC នឹងធ្វើការផ្ញើឯកសារទទួលដាក់ដេញថ្លៃ ទៅកាន់ក្រុមហ៊ុនដែលបានចូលរួម តាមរយៈប្រអប់សំបុត្រអេឡិចត្រូនិច ក្រោយពេលទទួលឯកសារដែលបានពោលខាងលើ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម៉ោង១០ព្រឹក
វិធីបង់ប្រាក់ និងទិញពាក្យចូលរួមការដេញថ្លៃ៖ ធនាគារ៖ អាយ ស៊ី ប៊ី ស៊ី សាខាភ្នំពេញ
អាស័យដ្ឋាន៖ Exchange Square, ជាន់ទី១៩ និងទី២០, ផ្លូវលេខ១០៦, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ឈ្មោះក្រុមហ៊ុន៖ ហ៊រទាន ស៊ីហនុវិល ផៅវ័រជេនើរេសិន ឯ.ក
លេខបញ្ជី៖ 6008000100000535571
លេខកូដ Swift៖ ICBKKHPPXXX
កាលបរិច្ឆេតឈប់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម៉ោង១០ព្រឹក។ HSPGC អាចនឹងធ្វើការពន្យារកាលបរិច្ឆេទឈប់ទទួលពាក្យ ទៅតាមភាពជាក់ស្តែង៕