(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel បានដាក់ពាក្យបណ្តឹងទាមទារសំណងការប្រាក់ចំនួន ៥៩៣លានអឺរ៉ូ (ប្រហែល ៦២៤លានដុល្លារ) ពីគណៈកម្មការអឺរ៉ុប បន្ទាប់ពីការផាកពិន័យប្រឆាំងនឹងការទុកចិត្តជាកំណត់ត្រាឆ្នាំ២០០៩ ត្រូវបានលុបចោលកាលពីដើមឆ្នាំនេះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
យ៉ាងណាមិញក្នុងករណីនេះ នៅក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងដោយតុលាការកំពូលរបស់អឺរ៉ុបបានលើកឡើងដោយ តម្រូវឱ្យ Intel បង់ការប្រាក់លំនាំដើមទៅលើការផាកពិន័យ ព្រមទាំងបញ្ជាក់ ប្រសិនបើក្នុងករណីប្រឆាំងការទុកចិត្តត្រូវបានលុបចោល នោះសហភាពអឺរ៉ុបនឹងសងប្រាក់ត្រឡប់ទៅវិញ។
បើយោងទៅតាមប្រភពបានបង្ហាញទាក់ទិនទៅនឹងករណីនេះថា ក្រុមហ៊ុនមីក្រូឈីបយក្សរបស់សហភាពអឺរ៉ុបបានបង់ប្រាក់ពិន័យចំនួន ១.០៦ពាន់លានអឺរ៉ូក្នុងឆ្នាំ២០០៩ (ប្រហែល ១.៤៥ពាន់លានដុល្លារនៅពេលនោះ) ខណៈដែលទទួលបានមកវិញត្រឹមតែ ១.២ពាន់លានដុល្លារ បន្ទាប់ពីវាបានឈ្នះបណ្តឹងឧទ្ធរណ៍ កាលពីខែមករា ដោយការផាកពិន័យនោះត្រូវបានលុបចោល។ ដោយឡែក Intel ក៏បានដាក់ពាក្យសុំទៅកាន់តុលាការទូទៅ ដោយលើកឡើងពី គណៈកម្មការដែលដើរតួជាអ្នកឃ្លាំមើលការប្រកួតប្រជែងនៅក្នុងសហភាពអឺរ៉ុបចំនួន ២៧ ប្រទេសបានបដិសេធមិនព្រមសងប្រាក់វិញដល់ក្រុមហ៊ុននូវការប្រាក់លំនាំដើមវិញនោះឡើយ។
បើតាមការបញ្ជាក់របស់ Intel បានបង្ហាញថា ការទាមទាររបស់ខ្លួនគឺផ្អែកលើអត្រាការប្រាក់ដែរស្មើរនឹងអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុបចំនួន ១.២៥ភាគរយ គិតចាប់ពីខែឧសភា ឆ្នាំ២០០៩ មក។ លើសពីនេះទៅទៀតវាគួរតែត្រូវបានកើនឡើងដល់ ៣.៥ភាគរយ គិតចាប់ពីខែសីហា ឆ្នាំ២០០៩ ដល់ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅពលដែលសហភាពអឺរ៉ុបសងប្រាក់ពិន័យដល់ខ្លួន៕