(ភ្នំពេញ)៖ លទ្ធផលការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ របស់ក្រុមទាំង១២ នៅថ្ងៃអង្គារ ទី២១ និងថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបញ្ចប់។

ការប្រកួតនៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ នោះរួមមាន៖

១៖ កំពត អេហ្វសុី ២-៥ ព្រៃវែងអេហ្វសុី
២៖ ក្លិបបាល់ទាត់ ឫទ្ធីសែន ២-៣ កោះកុង អេហ្វសុី
៣៖ ខេត្តឧត្តរមានជ័យ ១-៣ ISI ដង្កោសែនជ័យ។

ការប្រកួតនៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ នោះរួមមាន៖

១៖ ភ្នំពេញហ្កាឡាក់សុី ២-១ អាសុី អឺរ៉ុបយូរណាយធីត
២៖ ក្លិបបាល់ទាត់សៀមរាប ៣-២ ក្លិបបាល់ទាត់ណិតស្តិប
៣៖ សូលទីឡូអង្គរ ២-០ ខេត្ត បន្ទាយមានជ័យ។

សសូមបញ្ជាក់ផងថា សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ ត្រូវបានបញ្ចប់ ដោយលទ្ធផល ក្រុមសូលទីឡូអង្គរ បានយកឈ្នះក្រុមភ្ញៀវ ខេត្ត បន្ទាយមានជ័យ ក្នុងលទ្ធផល ២-០ ៕