(ភ្នំពេញ)៖ ការចាប់រង្វាន់ប្រាក់លានរបស់កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ ផ្តល់លាភសំណាងដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ នឹងត្រូវធ្វើឡើងនៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។

ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើនពាន់សន្លឹក ពីគូស្វាមីភរិយានៅទូទាំងប្រទេសសម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំងរបស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុតសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ»

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសលក៏បានរំលឹកដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់ សូមកុំទាន់អស់សង្ឃឹមព្រោះការចាប់ឆ្នោតនឹងធ្វើឡើងចំនួន ២លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។

ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់ បំពេញព័ត៌មានឲ្យបានច្បាស់ៗរួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់។

បើតាមអ្នកស្រី ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមកហើយកាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ ១០០ គូ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ដល់ដៃគូស្វាមីភរិយាចំនួន៩១គូ ដែលមានឯកសារគ្រប់គ្រាន់ និងបានគោរពទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន ៩ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែមទៅលើការចាប់រង្វាន់ នៅថ្ងៃសោរ៍ទី២៥ ខែមិថុនានេះ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹង កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យលោកអ្នកអាច ទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer

ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ! ពិសាដោយការទទួលខុសត្រូវ៕