(អាប៊ឺឌីន)៖ ខ្សែប្រយុទ្ធសញ្ជាតិម៉ាសេដូន (North Macedonia) Bojan Miovski បានចុះហត្ថលេខាលេងឲ្យក្លិបស្កុតឡេន Aberdeen លើកិច្ចសន្យារយៈពេល ៤ឆ្នាំ ផ្ទេរមកពីក្លិបហុងគ្រី MTK Budapest។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

កីឡាករវ័យ ២២ឆ្នាំ ដែលតម្លៃខ្លួនមិនត្រូវបានគេបង្ហាញនោះ បានដើរតាមគន្លងកីឡាករ Ylber Ramadani ដែលបានផ្លាស់ចេញពីក្លិប លេងនៅលីគកំពូលរបស់ហុងគ្រីនេះ ទៅកាន់ក្លិបដែលជាម្ចាស់កីឡដ្ឋាន Pittodrie កាលពីដើមខែនេះ។

កីឡាករ Miovski បានជាប់លេងក្នុងក្រុមជម្រើសជាតិ ១០លើក និងបានស៊ុតបញ្ចូលទី ១៩គ្រាប់ក្នុងចំណោម ៦០ប្រកួតសម្រាប់ក្លិប MTK Budapest៕