(ភ្នំពេញ)៖ អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយមានបច្ចកេវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើន សម្រាប់អតិថិនប្រើប្រាស់ បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងមាន សុវត្ថិភាពខ្ពស់បំផុត ក្នុងការធ្វើប្រតិបត្តិការផ្សេងៗ។ អ្វីដែលកាន់តែពិសេសនោះ អេស៊ីលីដាម៉ូបាល ទើបតែបន្ថែមនូវមុខងារ ថ្មីមួយបន្ថែមទៀត ដែលអាចជួយឲ្យអ្នកអាចទារទូរទាត់សំណង (ទារលុយ-សងលុយ) កាន់តែងាយស្រួល និងចំណេញវេលា។

ដើម្បីបំពេញចិត្តដល់អ្នកប្រើប្រាស់ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា បានបង្កើតនូវមុខងារថ្មីមួយទៀត នៅលើអេស៊ីលីដាម៉ូបាល គឺមុខងារទទួលប្រាក់ (Pay Me) ដែលជាមុខងារមួយប្រភេទ សម្រាប់អតិថិជនប្រើប្រាស់ ក្នុងការទូទាត់សាច់ប្រាក់តាមរយៈការទិញទំនិញអនឡាញគ្រប់ប្រភេទ និងសេវាកម្មផ្សេងៗ ជាពិសេសអ្វីដែលកាន់តែងាយស្រួលនោះគឺ ការទូទាត់សំណង (ទារលុយ-សងលុយ) ដោយគ្រាន់តែបង្កើត QR Code ឬ Link នៅលើអេស៊ីលីដាម៉ូបាល រួចផ្ញើទៅអ្នកបង់ប្រាក់ ធ្វើការបង់ប្រាក់ តែមួយភ្លែតរួចជាការស្រេច។

មិនតែប៉ុណ្ណោះ មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME) នៅលើអេស៊ីលីដា ម៉ូបាល យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឲ្យអ្នកបង់ប្រាក់ ដែលប្រើអេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេង បានយ៉ាងងាយស្រួល ជាពិសេសអាចកំណត់ចំនួនទឹកប្រាក់ សម្រាប់បង់បានតាមតម្រូវការ។

វិធីទារលុយថ្មីនៅលើអេស៊ីលីដាម៉ូបាលនេះ ទោះនៅទីណាក៏តាមទារលុយបានដែរ។ យើងអាចបង្កើត QR Code ឬ Link សម្រាប់បង់ និងទទួលប្រាក់ពីអ្នកប្រើអេស៊ីលីដាម៉ូបាល ឬពីអ្នកប្រើអេបរបស់ ធនាគារ ផ្សេង បានយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវាទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ពីមុខងារថ្មីនេះ តើមានអត្ថប្រយោជន៍យ៉ាងណានោះ សូមមើលវីឌីអូខាងក្រោមនេះ។ (បើតាមវីដេអូ) https://acledabank.com.kh/qr/toanchet-manual/payme?l=khm

https://youtu.be/Vo_sNptdwzw