(ភ្នំពេញ)៖ វិទ្យាល័យ AUPP មានមោទនភាពជាខ្លាំងក្នុងការរៀបចំការតាំងពិព័រណ៌វិទ្យាសាស្ដ្រ STEAM Exposition 2022 ជាលើកដំបូងដោយជោគជ័យ។
កម្មវិធី STEAM Exposition 2022 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០-១១ ខែមិថុនាកន្លងទៅ នៅបរិវេណវិទ្យាល័យ AUPP ដែលមានទីតាំងក្នុងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
ក្នុងកម្មវិធីនេះ មានការដាក់បង្ហាញស្នាដៃវិទ្យាសាស្ដ្រពីសំណាក់សិស្សានុសិស្សជាង៥០នាក់ដែលមកពីថ្នាក់វិស្វកម្មសំណង់ស៊ីវិល បានបង្ហាញពីគម្រោងវិទ្យាសាស្ត្រដែលពួកគេបានខិតខំយ៉ាងខ្លាំងក្នុងការច្នៃប្រឌិតបង្កើតថ្មី។
ស្នាដៃដាក់បង្ហាញជាច្រើនរួមមាន ស្ពានដែលមានចលនា រ៉ូបូតសម្រាប់ជួយជនពិការ រ៉ូបូតពន្លត់អគ្គិភ័យ រ៉ូបូតកប៉ាល់ប្រមូលសំរាមក្នុងទឹក ធុងសំរាមឆ្លាតវៃ និងស្នាដៃជាច្រើនទៀត។
ការតាំងពិព័រណ៌នេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងកម្មវិធីសិក្សា STEAM នៅវិទ្យាល័យ AUPP និងជាការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីត្រៀមចូលប្រកួតនៅក្នុងកម្មវិធី World Robotics Olympiad Cambodia ដែលរៀបចំដោយអង្គការ STEM-ECO ។
វិទ្យាល័យ AUPP សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ ដើម្បីបញ្ចប់គម្រោងវិទ្យាសាស្ដ្ររបស់ពួកគេ។ កម្មវិធីនេះបានបង្រៀនសិស្សអំពីគុណតម្លៃនៃការងារជាក្រុម និងមេរៀនដ៏មានតម្លៃជាច្រើនទៀត។
នៅពេលបញ្ចប់កម្មវិធី សិស្សចំនួន ២រូប៖ គ្រុយ រិទ្ធី និងយិន យ៉ាវិសាល បានទទួលពានរង្វាន់សិស្សឆ្នើម ហើយស្នាដៃវិទ្យាសាស្ដ្ររបស់ពួកគេក៏ត្រូវបានដាក់បង្ហាញនៅលើទីផ្សារ NFT ផងដែរ។
វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូនកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ វិទ្យាល័យ AUPP បានបន្ដផ្ដល់ជូននូវមុខវិជ្ជាសំខាន់ៗដែលផ្សាភ្ជាប់ជាមួយនឹងទ្រឹស្ដី STEAM ដូចជាមុខវិជ្ជារ៉ូបូតិក វិស្វកម្មសំណង់ស៊ីវិល និងមុខវិជ្ជាទម្រង់ និងលំហ។ ថ្នាក់រៀនទាំងអស់របស់វិទ្យាល័យ AUPP ត្រូវបានបង្រៀនជាភាសាអង់គ្លេស និងបង្រៀនដោយលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងជនជាតិបរទេសដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ ពាក្យសុំចុះ
ឈ្មោះចូលរៀនសម្រាប់ថ្នាក់ទី៩ដល់ទី១២ នឹងចាប់បើកទទួលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សិក្សានៅវិទ្យាល័យ AUPP ដើម្បីទទួលបានសញ្ញាបត្រដែលទទួលស្គាល់ពីអាមេរិក។
វិទ្យាល័យ AUPP ស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីវិទ្យាល័យ AUPP សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ (+855) 23 902 111 ឬ 077 584 797
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.hs.aupp.edu.kh (http://www.hs.aupp.edu.kh (http://www.hs.aupp.edu.kh/)/)
ហ្វេសប៊ុក និង អ៉ីនស្ដាក្រាម៖ @AUPPhs
តេលេក្រាម៖ 077 584 797 ឬ t.me/AUPPHSFAkh