(ភ្នំពេញ)៖ ក្រោយសម្រាកជាង ២ខែនៃពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀវលីគ ប្រចាំឆ្នាំ២០២២ មាន២គូនឹងត្រូវប៉ះគ្នានាចុងសប្តាហ៍នេះ បន្ទាប់ពីជាប់ប្រកួតស៊ីហ្គេម និង AFC Asian Cup កន្លងមក។

ការប្រកួតរបស់ក្រុមទាំង៤ នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ រួមមាន

១៖ ណាហ្គា Vs បឹងកេត
២៖ គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង។

គួរដឹងបន្ថែមទៀតថា ២ក្រុមមិនប្រកួតមានភ្នំពេញក្រោន និងវិសាខា ដោយសារជាប់ភារកិច្ចប្រកួតពានរង្ចាន់ AFC CUP 2022 ចាប់ពីថ្ងៃ ២៤.២៧.៣០ ខែមិថុនា ឆ្នាំ២០២២៕