(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗចំនួន១០បាន ចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះ។

ក្រុមហ៊ុនទាំងនោះគ្របដណ្តប់លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ កម្សាន្ត និងឱសថ ដែលមានម៉ាកអាជីវកម្មល្បីៗដូចជា The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ក្រុមហ៊ុន Brown Coffee and Bakery ក្រុមហ៊ុន Chatime Cambodia ម៉ាកផលិតផលថ្មី Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុន Legend Cinema ក្រុមហ៊ុន Doozii ក្រុមហ៊ុន Neo និងក្រុមហ៊ុន ឱសថផ្លឹស។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខាដែលត្រូវបានធ្វើឡើងនៅសណ្ឋាគាលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ យ៉ាងដូចេ្នះថា៖ «ក្រោមទឹក ប្រាក់វិនិយោគចំនួនជាង១៥០លានដុល្លារអាមេរិកសាងសង់លើផ្ទៃដីជាង១៦ម៉ឺនម៉ែត្រការេ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុតក្នុងការនាំយកនូវម៉ាកផលិត ផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុកដែលតែងតែផ្លាស់ប្តូរពីមួយសម័យ កាលទៅមួយសម័យកាល»

លោកបានបន្ថែមទៀតថា ការចុះអនុស្សារណៈយោគយល់នេះ ជាយុទ្ធសាស្ត្រឈ្នះៗ រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុនទាំងអស់ដែលជាដៃគូ។

តំណាងម៉ាកអាជីវកម្មទាំង ១០ ខាងលើកក៏បានសម្តែងក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយក៏បានបង្ហាញនូវទំនុកចិត្តខ្ពស់ចំពោះមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយសារមណ្ឌលផ្សារទំនើបនេះស្ថិតក្នុងតំបន់ពោរពេញដោយសក្កានុពលនៃប៉ែកខាងត្បូងរាជធានីភ្នំពេញដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះ ផ្តល់នូវបទពិសោធន៍ថ្មីប្លែកជាមួយនឹងបរិកាសដ៏ទាក់ទាញ។

មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាគម្រោងវិនិយោគដ៏ធំដែលម៉ាកអាជីវកម្មជាតិ និងអន្តរជាតិចូលរួមជាង ២៥០។ គម្រោងនេះ នឹងប្រែតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលខាងមុខ។

សម្រាប់ព័ត៌មានលម្អិតអំពីការជួលផ្ទៃក្រឡានៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល សូមទាក់ទងតាមរយៈ 066 922 888/085 922 888/093 922 888 ឬអ៉ីម៉ែល [email protected] ឬហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall