(ភ្នំពេញ)៖ ក្រុមហ៊ុន E Finger Technology Co.,Ltd នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសដាក់សម្ពោធជាផ្លូវការហើយ នូវកម្មវិធី APP YOUNGSIA PURCHASE ដើម្បីដឹកទំនិញខ្នាតតូច និងធំ បានយ៉ាងងាយស្រួល លឿន រហ័សទាន់ចិត្ត និងសុវត្តិភាពខ្ពស់។

នាឱកាសនោះដែរ លោក Jet Lee នាយកគ្រប់គ្រង ក្រុមហ៊ុន E Finger Technology Co.,Ltd បានថ្លែងថា «ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសមួយ សម្រាប់ APP YOUNGSIA PURCHASE និងក្រុមហ៊ុន E Finger Technology Co.,Ltd ដែលជាថ្ងៃសម្ពោធក្រុមហ៊ុន និង APP YOUNGSIA PURCHASE ជាផ្លូវការផងដែរ»

លោកនាយកគ្រប់គ្រងបន្ដថា APP YOUNGSIA PURCHASE គឺជា APP ដឹកទំនិញខ្នាតតូច និងធំ ដែលលោកអ្នកអាចប្រើប្រាស់ បានយ៉ាងងាយស្រួល លឿន រហ័សទាន់ចិត្ត និងសុវត្តិភាពខ្ពស់ ។

លោកបន្ថែមថា YOUNGSIA PURCHASE គឺជាកម្មវិធីឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដោយជួយសម្រួលដល់អតិថិជន ក្នុងការទិញ ទំនិញ ដោយមិនចាំបាច់ចេះភាសាចិន និងមិនចាំបាច់មានលុយចិន ក៏អតិថិជនអាចទិញទំនិញពីប្រទេសចិន យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ខ្ពស់បំផុត! ជាពិសេសលោកអ្នកអាច តាមដានមុខទំនិញ របស់លោកអ្នកនៅក្នុង App បានយ៉ាងងាយស្រួល។

លោកនាយកគ្រប់គ្រង បានលើកឡើងបន្ថែមថា APP YOUNGSIA PURCHASE មិនត្រឹមតែជួយដឹកជញ្ចូន ទំនិញឲ្យលោកអ្នកប៉ុណ្ណោះទេ ថែមទាំងមានសេវាកម្មជួយទិញ ទំនិញឲ្យលោកអ្នកថែមទៀតផង ដោយលោកអ្នកមិនចាំបាច់ ត្រូវចេះភាសាចិន លោកអ្នកអាចទិញ ទំនិញរាប់ម៉ឺនមុខ ដែលមាននៅក្នុង APP Alibaba (1688) Taobao & Tmall ដោយមានតម្លៃសមរម្យ៕