(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសនៃពិធីសម្ពោធ បើកលក់ជាផ្លូវការនូវ បុរី ព្រីនស៍ វ័ន ត្រូពិកា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីន៍ រៀល អុីស្ទេត គ្រុប បានឲ្យដឹងថា ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប បានចាក់ឬសគល់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយបានចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើន តាមរយៈការធ្វើអាជីវកម្មប្រកបដោយគុណភាពនានា និងតាមរយៈការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍នានា និងមានតួនាទីជាអ្នកចូលរួមជំរុញការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ទំនើបនៅកម្ពុជាផងដែរ ដោយបច្ចុប្បន្ន ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប មានអាជីវកម្មគ្របដណ្ដប់លើវិស័យនានាដូចជា ផ្សារទំនើប លំនៅឋាន និងតំបន់ទេសចរណ៍ ជាដើម។

លោក Edward Lee បានបន្តទៀតថា បុរី Prince One Tropica គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបត់ថ្មី នៃការរស់នៅផ្ទះបុរីរបស់អតិថិជន ដែលផ្ទះនីមួយៗ មានការខុសប្លែកពីបុរីផ្សេងៗទៀត ដោយផ្ទះរបស់បុរី ព្រីនស៍ វ័ន ត្រូពិកា មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបឆ្លាតវៃ (ការបញ្ជារប្រព័ន្ធប្រើប្រាស់នៅក្នុងផ្ទះតាមរយៈ App ទូរស័ព្ទ) ប្រព័ន្ធកាំមេរ៉ាសុវត្តិភាពគ្រប់ច្រក២៤ម៉ោង សួនច្បារ អាងហែលទឹក ដែលប្រើប្រាស់ទឹក មានសារធាតុរ៉ែជំនួយដល់សុខភាព ផ្សារទំនើប ជាមួយនិងការផ្តល់ជូននៅសេវាកម្មផ្សេងៗជាច្រើនប្រភេទ ដើម្បីឲ្យអ្នករស់នៅប្រកបដោយភាពរីករាយ។ សំរាប់ជម្រើសនៃការបង់ប្រាក់ ក៏បានបង្កភាពងាយស្រួលសំរាប់អតិថិជនផងដែរ ដោយក្នុងនោះការបង់ប្រាក់ត្រូវបានបែងចែកជា៣ជម្រើស ទី១៖ ការបង់ប្រាក់ទិញផ្តាច់ និងទទួលបានការបញ្ចុះតម្លៃ ៨% នៃតម្លៃផ្ទះ ទី២៖ ការបង់ប្រាក់ជាដំណាក់កាល និងមានការបញ្ចុះតម្លៃជូន ៤% នៃតម្លៃផ្ទះ និងទី៣៖ ការបង់រំលោះសុទ្ធ ជាមួយនិងកម្ចីពីធនាគារព្រីនស៍ និងមានការបញ្ចុះតម្លៃជូន២% នៃតម្លៃផ្ទះផងដែរ ។

គូសបញ្ជាក់ផងដែរថា បុរី ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងតាមបណ្តោយមហាវិថី ហាន់ណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរីព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅតំបន់ ដែលមានសក្កដានុពលខ្ពស់ ដែលសមស្របសំរាប់ការរស់នៅបែបស៊ីវិល័យ ប្រកបដោយផាកសុខភាព។ បុរី ព្រីនស៍ វ័ន ត្រូពិកា មានផ្ទះជាច្រើនជម្រើសដូចជា ផ្ទះអាជីវកម្ម លីងហាវស៍ វិឡាទោល វិឡាភ្លោះ និង ឃ្វីនវីឡា ដែលក្នុងផ្ទះនីមួយៗ បានភ្ជាប់នៅប្រព័ន្ធផ្ទះឆ្លាតវៃ កាំមេរ៉ាសុវត្តិភាពតាមដងផ្លូវ ធានាបាននូវសុវត្តិភាពការរស់នៅប្រកបដោយទំនុកចិត្ត និងសុវត្តិភាពជូនអតិថិជន។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសក្ខីភាពនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ទីក្រុងនៃប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា និងជាក្រុមហ៊ុនអភិវឌ្ឍន៍អគារនិមិត្តសញ្ញាកណ្តាលទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនត្រឹមតែបានកសាងគម្រោងលំនៅឋាន ដែលមានគុណភាពជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកសាងទីក្រុងភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។

ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅភ្នំពេញ រហូតក្លាយជាក្រុមហ៊ុនគំរូក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សនៈអាជីវកម្ម «កសាងជីវិតឲ្យកាន់តែប្រសើរ» ព្រមទាំងខិតខំផ្តល់ជូននូវស្នាដៃល្អៗជាច្រើន ដែលធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅកម្ពុជា៕