(ភ្នំពេញ)៖ និស្សិតរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន២០រូបបានធ្វើដំណើរទៅអាមេរិកដើម្បីចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២២ នៅសាកលវិទ្យាល័យអារីហ្សូណា (UA) ដែលជាដៃគូរបស់ AUPP។

និស្សិតទាំង២០រូបបានបញ្ចប់ការសិក្សានៅ AUPP ក្នុងឆ្នាំ២០២២នេះ តាមរយៈកម្មវិធីសិក្សាយកសញ្ញាបត្រពីរ (សញ្ញាបត្រមួយរបស់AUPP និងសញ្ញាបត្រមួយទៀតរបស់ UA) លើផ្នែកគ្រប់គ្រងធុរកិច្ច និងផ្នែកនីតិសាស្ដ្រ។

AUPP មានមោទនភាពយ៉ាងខ្លាំងចំពោះនិសិ្សតរបស់យើងដែលបានប្តេជ្ញាចិត្ត និងបង្កើតនូវសមិទ្ធិផលដ៏អស្ចារ្យរបស់ពួកគេ។ និសិ្សតឈ្មោះ ម៉ៃ សុលិសា ក៏បានទទួលជ័យលាភីកិត្តិយសជានិសិ្សតឆ្នើមប្រចាំជំនាន់២០២២ លើមុខជំនាញគ្រប់គ្រងធុរកិច្ចផងដែរ។ ជ័យលាភីនេះត្រូវបានប្រគល់ជូននិស្សិតឆ្នើមដែលមានលំដាប់ពិន្ទុ (GPA) ខ្ពស់ជាងគេប្រចាំជំនាញ។ ការផ្ដល់ជូននូវជ័យលាភីនេះ មិនត្រឹមតែផ្ដោតលើការសិក្សា
ប៉ុណ្ណោះទេ ថែមទាំងផ្ដោតលើសកម្មភាពខាងក្រៅ ដូចជាជំនាញគ្រប់គ្រង និងការទំនាក់ទំនងផងដែរ។

AUPP បានសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា ដើម្បីធានានូវគុណភាពអប់រំខ្ពស់តាមស្ដង់ដារអាមេរិក ដោយមិនចាំបាច់ធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក

AUPP គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជម្រើសសម្រាប់និស្សិតក្នុងការទទួលបានសញ្ញាបត្រស្ដង់ដារអាមេរិកដែលទទួលស្គាល់ជាអន្ដរជាតិ។

AUPP ផ្តល់ជូននូវកម្មវិធីសិក្សាយកសញ្ញាបត្រមួយ និងសញ្ញាបត្រពីរជាមួយ សាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ Fort Hays State សម្រាប់ថ្នាក់បរិញ្ញាបត្រលើផ្នែកនីតិសាស្ដ្រ ផ្នែកគ្រប់គ្រងធុរកិច្ច គ្រប់គ្រងបច្ចេកវិទ្យា ធុរកិច្ច បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន និងកិច្ចការសកល។ AUPP ក៏ផ្ដល់ជូនកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA)។

ចាប់ផ្ដើមចុះឈ្មោះចូលរៀននៅ AUPP ឥឡូវនេះ ដើម្បីទទួលបានសញ្ញាបត្រដែលទទួលស្គាល់ដោយអាមេរិក ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។ ចាប់ទទួលពាក្យចុះចូលរៀនពីចាប់ថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ (+855) 23 902 111 ឬ 012 266 631
អ៉ីមែល: [email protected]
គេហទំព័រ៖ https://www.aupp.edu.kh/
Facebook & Instagram: @AUPPkh
តេលេក្រាម: 012 266 631 ឬ t.me/AUPPkh