(ដឺប៊ី)៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Wayne Rooney បានលាលែងចេញពីតំណែង ជាអ្នកចាត់ការក្លិបអង់គ្លេស Derby County, នេះបើតាមក្លិបលេងនៅលីគ League One បានប្រកាស ដែលបានបញ្ចប់ការដឹកនាំ ប្រកបដោយភាពច្របូលច្របល់ រយៈពេល១៧ខែ ក្នុងអំឡុងពេលដែលក្រុមរបស់លោក រងការរំខានដោយបញ្ហាហិរញ្ញវត្ថុ និងត្រូវកាត់ចេញទៅលេងនៅលីគលំដាប់ទី៣។

សារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ " លោក Wayne Rooney នៅថ្ងៃនេះ បានបញ្ជាក់ប្រាប់ក្លិប Derby County Football ថា លោកនឹងលាលែងចេញពីតួនាទី ជាអ្នកចាត់ការក្រុមជម្រើសដំបូង ជាមួយនឹងប្រសិទ្ធិភាពភ្លាមៗ", នេះបើតាមក្លិប Derby បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

"ថ្ងៃនេះខ្ញុំបានជួបជាមួយរដ្ឋបាល ដើម្បីប្រាប់ពួកគេអំពីការសម្រេចចិត្តរបស់ខ្ញុំ ដែលវាជាពេលវេលាសម្រាប់ខ្ញុំ ក្នុងការចាកចេញពីក្លិប, ពេលវេលាដំបូងរបស់ខ្ញុំនៅឯក្លិប មានអារម្មណ៍លំបាកទាំងឡើងនិងចុះ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា ខ្ញុំបានរីករាយជាមួយនឹងបញ្ហាប្រឈមទាំងនេះ", នេះបើតាមសម្តី Rooney បានលើកឡើង។

អតីតកីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស Rooney ដែលបានលេងមួយរយៈពេលខ្លី ឲ្យក្លិប Derby មុននឹងក្លាយជាអ្នកចាត់ការរបស់ក្លិប ក្នុងខែមករា ឆ្នាំ២០២១នោះ បានបង្ហាញក្តីរំពឹងថា ក្លិបនឹងត្រូវបានដឹកនាំដោយអ្នកណាម្នាក់ ដែលមានថាមពលថ្មី និងមិនប៉ះពាល់ដោយព្រឹត្តិការណ៍ ដែលបានកើតឡើងរយៈពេល១៨ខែកន្លទៅនេះ៕