(ញូវដេលី)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota Motor Corp និង Suzuki Motor Corp បានចាប់ដៃគូជាមួយគ្នាក្នុងការផលិតរថយន្តតាំងពីឆ្នាំ២០១៧ មកម្លេះ។ ដោយឡែកព័ត៌មានថ្មីនេះបាន បង្ហាញឱ្យដឹងថា កិច្ចសហការអាជីវកម្មរូមគ្នានេះនឹងចាប់ផ្តើមផលិតរថយន្តកូនកាត់ (Hybrid ) ដំបូងរបស់ពួកគេនៅប្រទេសឥណ្ឌាក្នុងខែសីហា ខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា ដៃគូអាជីវកម្មទនេះគ្រោងផលិតរថយន្តប្រភេទ Hybrid Sport Utility (SUV) ដែលជារថយន្តដំបូងរបស់ពួកគេ ខណៈដែល Suzuki ជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើត ហើយនឹងត្រូវបានផលិតផលិតនៅរោងចក្រក្នុងស្រុករបស់ Toyota ក្នុងប្រទេសឥណ្ឌា។ យ៉ាងណាមិញក្រុមហ៊ុនទាំងពីរនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីរថយន្ត SUV បញ្ចប់ការផលិតនោះ នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា ថែមទាំងនាំចេញទៅកាន់ទីផ្សារពិភពលោក រួមទាំងទ្វីបអាហ្វ្រិកផងដែរ។

គួរជម្រាបដែរថា រថយន្ត SUV ថ្មីនេះ នឹងត្រូវបានបំពាក់នូវមុខងារពិសេសៗជាច្រើនរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពី លើសពីនេះទៅទៀតនឹងត្រូវបានបំពាក់នូវកម្លាំងម៉ាស៊ីនប្រភេទ Mild Hybrid ដែលត្រូវបានបង្កើតឡើងដោយ Suzuki និងម៉ាស៊ីន Strong Hybrid ដែលត្រួវបានបង្កើតឡើងដោយ Toyota ថែមទៀតផង៕