(មែនឆេស្ទើ)៖ ក្លិប Fulham បានដាក់សំណើក្នុងតម្លៃ ១០លានអឺរ៉ូ ក្នុងការចង់បានខ្សែបម្រើសញ្ជាតិប្រេស៊ីល Andreas Pereira ពីក្លិបបិសាចក្រហម Manchester United ដែលស្ថិតក្នុងលីគអង់គ្លេស Premier League បច្ចុប្បន្ន។

បុរសវ័យ ២៦ឆ្នាំ Pereira បានផ្ទេរមកកាន់ United កាលឆ្នាំ២០១១ ក្នុងឈុតយុវជន ហើយបានឡើងមកដល់ក្រុមធំក្នុងឆ្នាំ២០១៤ ខណៈជាកីឡាករដែលតែងតែទទួលបានលក្ខខណ្ឌខ្ចីជើងទៅលេងនៅក្លិបផ្សេងៗមាន Granada, Valencia, Lazio និងក្លិប Flamengo។

Pereira ក៏បានរួមចំណែកជួយក្រុម Flamengo ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Copa Libertadores 2021 តែបានត្រឹមរងជើងឯក ដ្បិតរូបគេកំពុងមានកិច្ចសន្យាជាមួយ Man United ដល់ឆ្នាំ២០២៣ បូកជាមួយជម្រើស ១ឆ្នាំទៀតផងដែរ។ ស្ថិតនៅ Man United រូបគេទើបលេងបាន ៧៥ប្រកួត និងរកបានតែ ៤គ្រាប់ប៉ុណ្ណោះ៕