(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ Cambodian League 2 សប្តាហ៍ទី៨ ត្រូវបានបញ្ចប់ ដោយមានក្រុម អគ្គិសនីកម្ពុជា បន្តឈរកំពូលតារាងដដែល បន្ទាប់ពីយកឈ្នះក្រុមខេត្តកោះកុងអេហ្វសុីក្នុងលទ្ធផល ៣-២ ម្សិលមិញនេះ។

នេះមានន័យថា អគ្គិសនីកម្ពុជាលេងមិនទាន់ចាញ់ម្តងណាឡើយ ក្រោយពីបានឆ្លងកាត់ ៨ប្រកួតកន្លងមកនេះ ដោយឈ្នះ ៧ដង និងស្មើ ១ដង បន្តឈរនៅកំពូលតារាងជាមួយនឹង ២២ពិន្ទុ។

ខាងក្រោមនេះជាលទ្ធផលសរុបការប្រកួតទាំង ១២ក្រុមក្រោយពីបានបញ្ចប់ល្ងាចម្សិលមិញ៖

១៖ ព្រៃវែងអេហ្វស៊ី ១-២ សៀមរាបអេហ្វស៊ី
២៖ នគរបាលជាតិ ៩-១ បន្ទាយមានជ័យ អេហ្វស៊ី
៣៖ ខេត្តត្បូងឃ្មុំ ០-៤ ISI ដង្កោសែនជ័យ
៤៖ សូលទីឡូអង្គរ ៣-០ សាលាកីឡាបាល់ទាត់ជាតិ
៥៖ អាស៊ីអឺរ៉ុបយូណាយធីត ៦-១ ណិចស្តិបអេហ្វស៊ី
៦៖ អគ្គិសនីកម្ពុជា ៣-២ កោះកុងអេហ្វស៊ី៕