(ភ្នំពេញ)៖ ក្រុមហ៊ុន CB INSURANCE បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២១ CB INSURANCE រកចំណូលសរុបបានជាង១លានដុល្លារ មានការកើនឡើងជាង៤២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណជិត៨៣ម៉ឺនដុល្លារអាមេរិក។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន CB INSURANCE មានចំនួន១១,៧៧២,៤៤៧ដុល្លារអាមេរិក មានការកើនឡើង ប្រមាណ០.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន១១,៣៧៤,៧២៦ដុល្លារអាមេរិក៕