(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ភោជនីយដ្ឋាន «វ័នម៉រ» ដែលបានបង្កើតដោយស្ថាបនិកខ្មែរ ក្នុងឆ្នាំ២០០៨ ដែលលោកទាំងពីរស្រឡាញ់វិស័យម្ហូបអាហារ និងចង់បង្កើតឱកាសការងារ ឲ្យកូនខ្មែរ ពេលនេះ កំពុងពង្រីកខ្លួន នៅទីតាំងថ្មីល្អបំផុត ចំកណ្តាលរាជធានីភ្នំពេញ។

ភោជនីយដ្ឋាន «វ័នម៉រ» មានបើកបម្រើ ជូនម្ហូបអាហារខ្មែរសម្បូរបែប ជាមួយនឹងសេវាកម្មស្តង់ដារ ដោយបុគ្គលិក ស្លៀកពាក់ខ្មែរបុរាណ មានឬកពារទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងអាគាររចនាបថបែបខ្មែរទំនើប ដោយស្ថាបត្យករខ្មែរសុទ្ធសាត។ ភោជនីយដ្ឋាន «វ័នម៉រ» បឹងកក់មានទីតាំងស្ថិតនៅ ផ្ទះលេខ 63 ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្វីដែលពិសេស លោកអ្នកដែលអញ្ជើញ មកភោជនីយដ្ឋាន «វ័នម៉រ» បឹងកក់ មិនត្រឹមតែទទួលបានម្ហូបឆ្ងាញ់ មានគុណភាព និងសុវត្ថិភាពនោះទេ លោកអ្នកពិត ជាទទួលបានទីកន្លែងប្រកបដោយផាសុកភាព បរិយាកាសស្រស់ស្រាយ អាងត្រីចម្រុះពណ៌ រុក្ខជាតិបៃតងខៀវខ្ចី ដែលជួយឱ្យអារម្មណ៍ រសាយអស់កង្វល់។

អាគារមួយនេះ ក៏ត្រូវបានរចនា ជាសាលធំ សម្រាប់ញ៉ាំ អាហារបែប ជួបជុំ ដែលមានរាងជាផ្លែល្ពៅ មានបន្ទប់ឯកជនតូចធំ ញ៉ាំអាហារ គយគន់ទេសភាព តាមផ្ទៃកញ្ចក់ ភ្ជាប់ហើយ បន្ទប់វិញ មានឈ្មោះខ្មែរពិរោះៗ ក្រៃលែង។ ទន្ទឹមនឹងនេះ «វ័នម៉រ» ក៏មានបន្ទប់ធំ សម្រាប់រៀបចំការប្រជុំ ពិធីជប់លៀងផ្សេងៗ ផងដែរ។ ភោជនីយដ្ឋានប្រណិតមួយនេះ ត្រូវបានបំពាក់គ្រឿង បរិក្ខារទំនើបៗ ស៊ីវិល័យ ប្លែកភ្នែក និងមានចំណត រថយន្តធំទូលាយ ដែលផ្តល់ភាពងាយស្រួល ដល់អតិថិជន នៅពេលលោកអ្នកអញ្ជើញ មកទទួលទានអាហារ។

ភោជនីយដ្ឋាន «វ័នម៉រ» សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងដៃគូសហការទាំងអស់ ដែលបានគាំទ្រយើងខ្ញុំ តាំងពីដើមរហូតមក។ សូមបន្តគាំទ្រភោជនីយដ្ឋាន «វ័នម៉រ» បឹងកក់ និងភោជនីយដ្ឋាន «វ័នម៉រ» ទួលគោកជានិច្ចនិរន្ត៍៕