(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗ១៤ ព្រមទាំងផ្តល់ឱកាសការងារចំនួន ១៦០៥កន្លែង។

វេទិកាការងារប្រចាំខែរៀបចំឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១៤ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់ NEA រួមមាន៖ AEON Cambodia Co.Ltd, ក្រុមហ៊ុន Online Cogetel, ក្រុមហ៊ុនDFI Private Limited, ផ្សារទំនើប LUCKY, ផ្សារទំនើប Macro, ហាងកាហ្វេ Brown, ក្រុមហ៊ុន GFG,ក្រុមហ៊ុន HSC, អង្គការស្នាមញញឹមនៃកុមារ PSE, មីក្រូហិរញ្ញវត្ថុ ហត្ថា, ក្រុមហ៊ុនលក់រថយន្ត BYD, ក្រុមហ៊ុន CHAMELY, ក្រុមហ៊ុន MD Massive Distribution, ក្រុមហ៊ុន Bon chon, ក្រុមហ៊ុន Bluetronic និង ក្រុមហ៊ុន Ankor Green។

វេទិកាការងារនេះរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់ នូវវិធានការបង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល៣ការពារ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕