(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង កំពុងរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ជាមួយពាណិជ្ជកម្មច្រើនវិស័យ ដោយក្នុងនោះបច្ចេកវិទ្យាទំនើបគឺជាធាតុដ៏សំខាន់ ដែលជួយជំរុញឱ្យការអភិវឌ្ឍក្រុមហ៊ុនទៅមុខកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ជីប ម៉ុង ក៏កំពុងត្រូវការធនធានមនុស្សដែលមានសមត្ថភាព និងបទពិសោធន៍បន្ថែមទៀតលើផ្នែកបច្ចេកវិទ្យា ដើម្បីចូលរួមរីកចម្រើនជាមួយគ្នា។

លោក Francois DUTOIT ជានាយកផ្នែកព័ត៌មានវិទ្យានៃក្រុមហ៊ុន ជីប ម៉ុង និងមានបទពិសោធន៍ជាង ២៥ ឆ្នាំ ក្នុងការគ្រប់គ្រង និងដឹកនាំផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលទាំងនៅក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។

លោកបានថ្លែងថា៖ «ផ្នែកព័ត៌មានវិទ្យា និងឌីជីថល នៃក្រុមហ៊ុន ជីប ម៉ុង អាចផ្ដល់នូវបទពិសោធន៍យ៉ាងសម្បូរបែបផ្នែកបច្ចេកវិទ្យា មិនចាញ់ក្រុមហ៊ុនផ្សេងៗទៀតនៅកម្ពុជាឡើយ»

លោកបន្តទៀតថា នេះជាឱកាសល្អបំផុតសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យាទំនើបថ្មីៗ ហើយចង់បានបទពិសោធន៍បន្ថែមទៀតក្នុងវិស័យនេះ។ នៅ ជីប ម៉ុង លោកអ្នកទទួលបានទាំងចំណូល បទពិសោធន៍ការងារ ភាពច្នៃប្រឌិត និងភាពជាសហគ្រិន ជាមួយបុគ្គលិកឆ្នើមៗដែលពោរពេញដោយបទពិសោធន៍យូរឆ្នាំ។

បច្ចុប្បន្ន ជីប ម៉ុង កំពុងវិនិយោគលើពាណិជ្ជកម្មច្រើនវិស័យ រួមមាន ការផលិត និងនាំចូលសម្ភារសំណង់ អចលនទ្រព្យ ការចែកចាយគ្រឿងឧបភោគបរិភោគ រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ផ្សារទំនើប សណ្ឋាគារ ធនាគារ ទីលានវាយកូនហ្គោល ជាដើម ហើយពាណិជ្ជកម្មទាំងអស់នេះកំពុងបោះជំហានទៅមុខព្រមៗគ្នាគួរឱ្យកត់សម្គាល់។

សូមកុំឱ្យឱកាសការងារដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! ស្វែងរកឱកាសការងាររបស់លោកអ្នកក្នុងគេហទំព័រ៖ https://careers.chipmong.com/ Telegram: https://t.me/chipmong
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ 060 524 524 / 067 974 974 ឬអ៉ីមែល៖ [email protected]

សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/1c_ma0OKtOM