(កូរ៉េ)៖ ស៊េរីរឿងភាគកូរ៉េខាងត្បូងថ្មីដែលបញ្ចាំងលើ Netflix ចំណងជើងថា «Money Heist» ដែលជារឿងយកលំនាំតាមរឿងរបស់អេស៉្បាញនោះ ត្រូវបានរាយការណ៍ថា បានក្តោបក្តាប់ទីផ្សារមិនស្ទើរនោះទេ ដោយបានឡើងដល់លេខរៀងទី២ ជាភាពយន្តមានប្រជាប្រិយភាពលើ Netflix ទូទាំងពិភពលោក។ នេះបើការចេញផ្សាយដោយសារព័ត៌មាន Yonhap នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនវិភាគការផ្សាយ FlixPatrol កាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) បានឲ្យដឹងថា រឿង «Money Heist» របស់កូរ៉េបានជាប់ចំណាត់ថ្នាក់លេខពីរ នៅលើតារាងប្រចាំថ្ងៃលើពិភពលោករបស់ខ្លួន សម្រាប់រៀងចាក់លើ Netflix នេះ ពោលគឺបួនថ្ងៃជាប់គ្នា បន្ទាប់ពីរឿងត្រូវបានចេញផ្សាយ។ តាមប្រទេសមួយចំនួន គឺជារឿងដែលពេញនិយមបំផុតក្នុង១ប្រទេស រួមមានកូរ៉េខាងត្បូង ប្រេស៊ីល សាធារណរដ្ឋដូមីនីក ហ្សាម៉ាអ៊ីក ម៉ាល់ឌីវ ម៉ារ៉ុក នីហ្សេរីយ៉ា ប៉េរូ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។

រឿងនេះជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសជាច្រើន រួមទាំងប្រទេសជប៉ុន បាហាម៉ា អេក្វាឌ័រ កេនយ៉ា អូម៉ង់ ព័រទុយហ្គាល់ កាតា អារ៉ាប៊ីសាអូឌីត វេណេហ្ស៊ុយអេឡា អ៊ីតាលី កូឡុំប៊ី បារ៉ែន ហុងគ្រី ហុងឌូរ៉ាស ហ្ស៊កដានី និងគុយវ៉ែត។ កម្មវិធី នេះ បាន ជាប់ ចំណាត់ថ្នាក់ ទី ប្រាំ ក្នុង ប្រទេស អេ ស្ប៉ា ញ ដែល ជាដើមកំណើតរឿងនេះ។

គួរជម្រាបថា ខ្សែភាពយន្ត «Money Heist» គឺជារឿងភាគរបស់ប្រទេសអេស្ប៉ាញ ដែលបានចាក់បញ្ជាំងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយបានក្លាយជារឿងភាគដែលមានការទស្សនា និងគាំទ្រច្រើនបំផុតនៅលើ Netflix៕