(បរទេស)៖ ថ្មីៗនេះ Meta Platform Inc ដែលជាមេធំរបស់ Facebook បានប្រកាសអំពីមុខងារថ្មីៗមួយចំនួនសម្រាប់ Group រួមទាំង Sidebar ថ្មី ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងទៅលើ Creat Chat, Audio និងមុខងារ Feed Channels ជាដើម។ ខណៈដែលមុខងារ Sidebar ថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានការគ្រប់គ្រងកាន់តែច្រើនលើខ្លឹមសារ Group ថែមទាំងអាច Pin នូវ Group ដែលពេញចិត្ត ជាមួយនឹងការជូនដំណឹងសម្រាប់ New Post ថែមទៀតផង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ Facebook Group ក៏ទទួលបាន Chanel ដាច់ដោយឡែកផងដែរដោយក្នុងនោះមានរហូតដល់ទៅ ៣ប្រភេទឯណោះរួមមាន Community Chat, Community Audio និង Community Feed Channels។

មុខងារ Community Chat នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកែលម្អសារដែលផ្ញើខុសបានទៅតាមពេលវេលាជាក់ស្តែងណាមួយនៅក្នុង Group។ រីឯមុខងារ Audio Chanel វិញគឺស្រដៀងទៅនឹងអ្វីដែល Discord កំពុងធ្វើជាមួយនឹងការជជែកជាសំលេង (Audio Chat) អ៊ីចឹង ដោយក្នុងនោះអ្នកប្រើប្រាស់អាច «ចូល និងចេញពីការសន្ទនាជាសំឡេងក្នុងពេលជាក់ស្តែង» បាន។ ចំណែកឯមុខងារ Feed Chanel នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Facebook ទទួលបានព័ត៌មានអំពី Topic ជាក់លាក់មួយតាមរចនាសម្ព័ន្ធរបស់ Group នោះ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះការផ្លស់ប្តូរទាំងនេះស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែយើងរំពឹងថា Meta នឹងបញ្ចេញវាសម្រាប់មហាជននៅប៉ុន្មានខែខាងមុខនេះ៕