(ដូហា)៖ អ្នករៀបចំកម្មវិធីលក់សំបុត្របានចំនួន ១.៨លានសន្លឹកហើយ សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ក្នុងឆ្នាំនេះ នៅប្រទេសកាតា។ នេះបើតាមការប្រកាសពីស្ថាប័ន FIFA នៅថ្ងៃពុធមុនពេលការលក់សំបុត្រជុំបន្ទាប់ ដែលនឹងបើកលក់នៅថ្ងៃទី០៥ ខែកក្កដាខាងមុខ ហើយនឹងបន្តលក់រហូតដល់ថ្ងៃទី១៦ ខែសីហា។ នេះបើយោងតាមសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ទាំងនេះគឺជាសំបុត្រប្រភេទពិសេស ដែលលក់សម្រាប់តែពលរដ្ឋកាតាប៉ុណ្ណោះ ហើយអ្នកគាំទ្រនៅប្រទេសនាឈូងសមុទ្រ Gulf Arab បានទិញសំបុត្រ ដែលមានចំនួនច្រើនជាងគេបំផុត។ នេះបើតាមការបញ្ជាក់បន្ថែមពី FIFA។

ក្រៅពីប្រទេសកាតា បណ្តាប្រទេសកំពូលដែលអ្នកគាំទ្របានទិញសំបុត្រនោះរួមមាន កាណដា, អង់គ្លេស, បារាំង, អាល្លឺម៉ង់, ឥណ្ឌា, អារ៉ាប៊ីសាអូឌីត, អេស្ប៉ាញ, អារ៉ាប់រួមអេមីរ៉ាត់ និងសហរដ្ឋអាមេរិក។ នេះបើតាម FIFA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន។

FIFA រំពឹងថានឹ ងលក់បានសំបុត្រសរុប ៣លានសន្លឹកនៅអំឡុងពេលព្រឹត្តិការណ៍ប្រកួតដែលមានរយៈពេល ២៨ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ៕