(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ នឹងឈានចូលសប្តាហ៍ទី៩ ហើយនាចុងសប្តាហ៍នេះ ដោយមានគូពិសេសនឹងត្រូវប៉ះគ្នា គឺរវាងម្ចាស់ផ្ទះកោះកុងអេហ្វសុី បើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវព្រៃវែងអេហ្វសុី នាថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង ចាប់ផ្តើមម៉ោង ៣៖៤៥នាទីរសៀល។

ក្រុមកោះកុង នៅសប្តាហ៍ទី៨ បានលេងចាញ់អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៣-២ នៅពេលពួកគេបានឆ្លងកាត់ ៨ប្រកួតមកនេះ ឈ្នះ៤ ស្មើ២ និងចាញ់២ ឈរនៅចំណាត់ថ្នាក់លេខ៦ មាន ១៤ពិន្ទុ គ្រាដែលគូប្រជែងព្រៃវែងវិញ ក៏បានចាញ់សៀមរាប ក្នុងលទ្ធផល ២-១ នៅទឹកដីរបស់ខ្លួនកាលពីសប្តាហ៍មុនដូចគ្នា។ ព្រៃវែងបានឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ និងចាញ់៣ កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ១៥ពិន្ទុ។

ខាងក្រោមនេះ ជាកម្មវីធីប្រកួតរបស់ក្រុមទាំង១០ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ព្រមគ្នាតែម្តង៖
១៖ កោះកុងអេហ្វស៊ី Vs ព្រៃវែងអេហ្វស៊ី
២៖ អគ្គិសនីកម្ពុជា Vs ណិចស្តិបអេហ្វស៊ី
៣៖ ខេត្តត្បូងឃ្មុំ Vs សូលទីឡូអង្គរ
៤៖ បន្ទាយមានជ័យ អេហ្វស៊ី Vs ISI ដង្កោសែនជ័យ
៥៖ នគរបាលជាតិ Vs សៀមរាបអេហ្វស៊ី៕