(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យក្រុមការងាររបស់មន្ទីរ បិទបដាប្រកាសកម្មវិធីប្រលងសំនៀង ជនពិការកម្ពុជាពានរង្វាន់ជ័យលាភចំនួន៥០លានរៀល ជាថវិការបស់ សម្ដេចតេជោ ហ៊ុន សែន លើកទី២។

បដាខាងលើនេះត្រូវបានបិទនៅតាមរបងវិទ្យាល័យព្រះបាទសុរាម្រឹត តាមបណ្ដោ យផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងបិតនៅតាមរបងវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិទី៨ ស ង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោក តារា ច័ន្ទ មន្ត្រីមន្ទីរព័ត៌មានខេត្ត ដឹកនាំក្រុមការងារបិទបដាក្នុងកម្មវិធីខាងលើ បានឲ្យដឹងថា កម្មវិធីរបស់សម្ដេចតេជោខាងលើនេះ មានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធជាច្រើនក្រសួង។ ដោយឡែក នៅតាមរាជធានីខេត្ត ក្រសួងព័ត៌មាន បានផ្ដល់បដាប្រកាសកម្មវិធី តូចធំចំនួន២០ផ្ទាំង ប៉ុសស័្ទរ២០ផ្ទាំង។ ដោយបដា និងប៉ុសស្ទ័រខាងលើនេះ ត្រូវបិទនៅតាមផ្លូវសាធារណៈក្នុងក្រុងកំពង់ឆ្នាំង និងតាមបណ្ដាស្រុកទាំង៧ទៀតក្នុងខេត្តកំពង់ឆ្នាំង។

មន្ត្រីមន្ទីរព័ត៌មានខេត្តខាងលើ បានឱ្យដឹងទៀតថា សម្រាប់ខេត្តកំពង់ឆ្នាំង ក្រសួងព័ត៌មាន បានផ្ដល់ពាក្យសុំប្រឡងចម្រៀងចំនួន១០០ច្បាប់សម្រាប់ចែកជូនជនពិការ ដែលស្ម័គ្រចិត្តប្រលងចម្រៀង។ ពាក្យប្រឡងនេះនឹងត្រូវចែកជូនក្នុង រយៈពេល៣០ថ្ងៃ ក្នុងខែកក្កដាខាងមុខនេះ។

ក្រោយពីចែកពាក្យរួចរាជធានីខេត្ត និងបង្កើតគណៈកម្មាធិការខេត្ត និងធ្វើពិធីប្រឡងជំរុះ ដោយជ្រើសរើសយកបេក្ចជនប្រលងជាប់ថ្នាក់ខេត្តចំនួន២០នាក់ នឹងទទួលបានរង្វាន់ ៣,០០០ដុល្លារ ធានារ៉ាប់រងជីវិតពីក្រុមហ៊ុន។ បន្ទាប់មកគណៈកម្មាការថ្នាក់ខេត្ត បញ្ជូនបេក្ខជនប្រលងជាប់ថ្នាក់ខេត្តចំនួន៤នាក់ទៅភូមិភាគ ហើយត្រូវប្រឡងជម្រុះនៅភូមិភាគ គេយកតែបេក្ខជនប្រលងជាប់ ចំនួន២នាក់ ទៅប្រឡងនៅថ្នាក់ជាតិ។

ចំពោះពានរង្វាន់របស់សម្ដេចដែកជោក្នុងកម្មវិធីខាងលើនេះ មានរង្វាន់គឺរង្វាន់១២លានរៀល ២០លានរៀល ៣០លានរៀល និង៥០លានរៀល សម្រាប់បេក្ខជនប្រលងជាប់ថ្នាក់ជាតិ៕