(សៀមរាប)៖ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ដែលបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់ជូនភ្ញៀវទាំងឡាយ នូវកន្លែងស្នាក់នៅដ៏ប្រណីតនៅក្បែរប្រាសាទបុរាណ ព្រមទាំងអាចមើលឃើញប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

ដោយត្រូវបានទទួលស្គាល់ទៅលើការរៀបចំ និងការផ្តល់ជូននូវបទពិសោធដ៏ប្រណីត សណ្ឋាគារនេះ ត្រូវបានរចនាឡើងដើម្បីស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមការដឹកនាំពីសំណាក់ អ្នកមានបទពិសោធក្នុងវិស័យសណ្ឋាគារជាយូរឆ្នាំគឺ លោកស្រី Rina Mariani ដែលថ្មីៗនេះ ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ។

លោកស្រី Rina Mariani អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានថ្លែងថា «ការធ្វើដំណើរមានការផ្លាស់ប្តូរ ជាមួយនឹងការសង្កត់ធ្ងន់កាន់តែខ្លាំង ទៅលើបទពិសោធពិតជាក់ស្តែង របស់អ្នកធ្វើដំណើរ និងតាមតម្រូវការដែលផ្តល់ឲ្យភ្ញៀវនូវអារម្មណ៍ដ៏ស្រស់ស្រាយ ហើយនៅពេលនេះសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ពួកយើងនឹងធ្វើការណែនាំពីការទទួលបដិសណ្ឋារកិច្ចដ៏ឥតខ្ចោះ សម្រាប់ការធ្វើដំណើរមកកាន់ទឹកដីប្រវត្តិសាស្ត្រមួយនេះ។ នេះគឺជាការបើកនូវទំព័រថ្មីមួយដែលជាការចាប់ផ្តើមដ៏គួរឲ្យរីករាយសម្រាប់ពួកយើង នៅពេល ដែលយើងត្រលប់មកវិញជាមួយនឹងនៃបទពិសោធនៃវប្បធម៌ដ៏សម្បូរបែប និងរសជាតិថ្មីៗនៃអាហារដែលផ្តល់ជូននៅក្នុងបរិយាកាសដែលពោរពេញដោយវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ»

បទពិសោធដ៏ល្អឥតខ្ចោះ នៅពេលដែលសណ្ឋាគារចាប់បើកដំណើរការឡើងវិញ ក្នុងខែកក្កដា ភ្ញៀវនឹងអាចធ្វើការជ្រើសរើសបន្ទប់ក្នុងចំណោមបន្ទប់ចំនួន១៤ ដែលផ្តល់ជូននូវកន្លែងគេងដ៏ធំទូលាយ បន្ទប់ទឹកថ្មម៉ាបអ៊ីតាលីដ៏ប្រណីត និងការតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងស្នាដៃសិល្បៈបែបខ្មែរ បន្ថែមពីលើការជ្រើសរើសបន្ទប់ដ៏ធំទូលាយ និងបន្ទប់គ្រែពីរ។

បន្ទប់ស្វីតរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ផ្តល់ជូននូវជម្រើសដ៏ពិសេសជាច្រើន សម្រាប់អ្នកធ្វើដំណើរ រួមទាំង Rooftop Garden Suite ដែលអាចមើលឃើញទេសភាពក្នុងទីក្រុង និងបន្ទប់ Presidential Suite ដែលមានបន្ទប់គេង២ ទំហំ២៥០ម៉ែតការ៉េ (២,៦៦៩ sq ft) ដោយមានកន្លែងគេងដ៏ស្រស់ស្អាត និងទីធ្លាដ៏ខៀវស្រងាត់ចំនួន២ សម្រាប់អ្នកដែលចង់បានទីតាំងបែបឯកជន។

ជាផ្នែកមួយនៃការផ្តល់ជូននៃការបើកឡើងវិញ «បទពិសោធដ៏ល្អឥតខ្ចោះ នៅ The Park» នឹងផ្តល់ឲ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីទទួលយកបទពិសោធ នៃស្នាក់នៅក្នុងបន្ទប់ស្វីត ដែលមានការរចនាយ៉ាងប៉ិនប្រសប់ និងធំទូលាយ ជាមួយនឹងទិដ្ឋភាពជុំវិញទីក្រុង និងសិទ្ធិពិសេសជាច្រើន រួមទាំងការធ្វើដំណើរទៅអាកាសយានដ្ឋានទៅមក អាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ ស្រាក្រឡុកឥតគិតថ្លៃប្រចាំថ្ងៃចំនួន២កែវ និងមីនីបារម្តងក្នុងអំឡុងពេលស្នាក់នៅ និងការបញ្ចុះតម្លៃ២០% នៅភោជនីយដ្ឋាន និងស្ប៉ារបស់សណ្ឋាគារផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម របស់ក្រុមហ៊ុនសណ្ឋាគារ ហៃយ៉ាត់ សូមចូលទៅកាន់ hyatt.com/care-and-cleanliness ៕