(ភ្នំពេញ)៖ បុរី «ភូមិសំរោង» បើកស្វាគមន៍ទទួលភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនដែលចង់មកទស្សនាផ្ទះគំរូ និងស្វែងយល់ពីគម្រោង ចាប់តាំងពីពេលនេះតទៅ។

ក្នុងឱកាសដ៏ពិសេសនេះ សង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើន ពីអតិថិជនថ្មីចាស់ និងភ្ញៀវកិត្តិយស ជាពិសេស ក៏មានឃើញបុគ្គលល្បីៗ តាមបណ្ដាញសង្គមមួយចំនួនផងដែរ ដែលបាននាំគ្នា ថតរូបស្អាតៗ ប្រកបដោយភាពស្ងប់ស្ញែងដល់វីឡាភ្លោះថ្មីរបស់បុរីភូមិសំរោង ព្រោះមិនដែលធ្លាប់ឃើញមានមូដផ្ទះ ដែលមានរចនាបទប្រភេទនេះ នៅគម្រោងផ្សេងៗ នៅក្នុងទីក្រុងភ្នំពេញនោះទេ។
សូមបញ្ជាក់ផងដែរថា ម៉ូតផ្ទះគ្រប់ប្រភេទក្នុងបុរី «ភូមិសំរោង» ព្រមទាំងប្លង់មេត្រូវបានរចនាយ៉ាងម៉ត់ចត់ ប្រកបដោយភាពច្នៃប្រឌិត ដោយស្ថាបត្យករជនជាតិស្វីស ដែលយកការរស់នៅជាមួយធម្មជាតិ និងសហគមន៍ជាគោល ដូចនេះហើយទើបធ្វើឲ្យបុរីមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជន ដែលស្រលាញ់ប្រភេទផ្ទះវីឡា ដែលមានតម្លៃស្ថាបត្យកម្មបែបនេះ។

លោកអ្នកអាចមកទស្សនាផ្ទះគំរូ និងការិយាល័យលក់ នៃបុរី «ភូមិសំរោង» បានដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ ឬអាចទាក់ទងមកកាន់លេខ ទូរសព្ទ ០៨៩ ៨៧៧ ៥៣៣/ ០៦៩ ៨៧៧ ៥៣៣ Telegram: https://t.me/samraongvillage សម្រាប់ព័ត៌មានលម្អិត៕