(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងចូលរួមនៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជា ឆ្នាំ២០២២ (Real Estate Expo 2022) នៅថ្ងៃទី២ និងទី៣ ខែកក្កដា ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៦ល្ងាច នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ នៅស្តង់លេខ G8 ដើម្បីស្វាគមន៍អតិថិជនមកស្វែងយល់បន្ថែម ពីជម្រើសលំនៅឋានប្រណីតដ៏សម្បូរបែប ព្រមទាំងភ្ជាប់ជាមួយការផ្ដល់ជូនពិសេស និងកម្មវិធីលេងកម្សាន្ត ដើម្បីឈ្នះរង្វាន់សន្ធឹកសន្ធាប់ទៀតផងដែរ។

ជីប ម៉ុង លែន នឹងមានប្រូម៉ូសិន សម្រាប់គ្រប់ប្រភេទលំនៅឋាន និងគម្រោងសម្រាប់អតិថិជន ដោយបង់តិចជាង១% ក្នុងមួយខែ និងមិនមានការគិតការប្រាក់រហូតដល់១៥ខែ រីឯសម្រាប់ ជីប ម៉ុង លែន ខុនដូ អតិថិជននឹងក្លាយជាម្ចាស់បន្ទប់ខុនដូ ដោយបង់ត្រឹមតែ៤០០ដុល្លារអាមេរិក ក្នុងមួយខែដោយមិនគិតការប្រាក់ និងគ្មានប្រាក់កក់ឡើយ រហូតដល់៣ឆ្នាំ។

ក្រៅពីនេះ ធនាគារ ជីប ម៉ុង ក៏នឹងមានវត្តមាននៅទីនោះដែរ ដើម្បីចូលរួមផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនទទួលបានផ្ទះ ក្នុងក្ដីស្រមៃនៅគម្រោង ជីប ម៉ុង លែន។

ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលសព្វថ្ងៃនេះ កំពុងអភិវឌ្ឍលើគម្រោងចំនួន៨ ដែលមានដូចជា លែនម៉ាក271 លែនម៉ាក60M ហ្គ្រេនភ្នំពេញស៊ីធី ផាកលែន 6A ផាកលែន 598 ផាកលែន 50M ផាកលែនពោធិ៍ចិនតុង និងផាកលែន ខុនដូ ធីខេ ដែលមានទីតាំងនៅបណ្ដាតំបន់ប្រកបដោយសក្ដានុពល នៅក្នុងរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ០៦១ ៩៩៧ ៨៨៨ ឬតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland និងគេហទំព័រ www.chipmongland.com៕
សូមទស្សនាវីដេអូ៖ https://fb.watch/dXMTTBOWBx/