(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ថ្មីៗបានប្រកាសឲ្យដឹងពីការបម្រើសេវាកម្ម សម្រាប់អតិថិជនរបស់ខ្លួន ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងនោះការទទួលប្រាក់ ពីបងប្អូនសាច់ញាតិ ដែលផ្ញើមកពីក្រៅប្រទេសទូទាំងពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវា ដែលមានរហូតដល់ដំណាច់ឆ្នាំ២០២២។

ទទួលប្រាក់ដោយមានសុវត្ថិភាព ហើយទទួលប្រាក់កាន់តែរហ័ស និងទាន់ពេលវេលា កាត់បន្ថយហានិភ័យក្នុងការដឹកជញ្ជូនសាច់ប្រាក់តាមខ្លួន និងមានលក្ខណៈងាយស្រួល គ្មានតម្រូវការឯកសារច្រើន ! ទាំងអស់នេះ គឺបង្ហាញថា ធនាគារ អេស៊ីលីដា បានយកចិត្តទុកចិត្តចំពោះអតិថិជនរបស់ខ្លួន ជាពិសេសលោកអ្នកដែលមានតម្រូវការចំបាច់ទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេស ។

ក្រៅពីទទួលបានអត្ថប្រយោជន៍ទទួលប្រាក់ ដែលផ្ញើមកពីក្រៅប្រទេសទូទាំងពិភពលោក មិនអស់ថ្លៃសេវា អតិថិជនក៏មានឱកាសប្រើបា្រស់សេវាកម្មធនាគារ ផ្សេងៗទៀតដែរ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដូចជាការដកប្រាក់ពីម៉ាស៊ីន អេធីអឺមរាប់ពាន់គ្រឿង នៅទូទាំងប្រទេស និងការប្រើបា្រស់សេវាអេស៊ីលីដាម៉ូបាល សម្រាប់ ផ្ទេរប្រាក់ ទទួលប្រាក់ ក្នុងស្រុកមិនអស់ថ្លៃសេវា ការស្កេនទូទាត់ទំនិញទទួលបានបញ្ចុះតម្លៃរហូតដល់ ៣០% បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការបង់ថ្លៃទឹកភ្លើង និងការទូទាត់ប្រាក់តាម Pay Me ជាដើម។

សូមបញ្ជាក់ផងដែរថា ការផ្តល់ជូននេះមានរហូតដល់ដំណាច់ឆ្នាំ ២០២២នេះ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។ ធនាគារ អេស៊ីលីដា ជាប្រជាធនាគារ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អ្វីថ្មីៗ ជាពិសេសសេវានានាកាន់តែងាយស្រួល ជូនអតិថិជន ដើម្បីបំពេញតម្រួវការឱ្យស្របតាមសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន និងអនាគត ៕