(បរទេស)៖ Google ទើបតែប្រកាសបង្ហាញពីការអាប់ដេតកម្មវិធីចុងក្រោយរបស់ខ្លួន Switch to Android នៅលើ iOS ដែលជាកម្មវិធីមានតួនាទីផ្ទេររាល់ឯកសារសំខាន់ៗពី iOS ទៅកាន់ Android ដែលឥលូវនេះត្រូវបានដាក់ឱ្យគាំទ្រជាមួយនឹងស្មាតហ្វូនដែលដំណើរការនៅលើ Android 12 ទាំងអស់។ ខណៈដែលពីមុនវាអាចដំណើរការបានតែជាមួយស្មាតហ្វូន Pixel របស់ Google ប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

វិធីប្រើងាយៗដោយគ្រាន់តែ Download កម្មវិធី Switch to Android នៅលើ iPhone ហើយធ្វើតាមការណែនាំជាការស្រេច។ ហើយចំពោះការផ្ទេរទិន្នន័យវិញ ក្នុងករណីពី iPhone ទៅកាន់ Android អ្នកប្រើប្រាស់អ្នកអាចភ្ជាប់តាមរយៈ ខែ្សសាក Lightning ទៅ USB-C ឬក៏ WiFi។

ចំណែកឯទិន្នន័យដែលអាចផ្ទេរចេញរួមមាន Photo, Videos, Contact, Music, Messages និងកម្មវិធី Calendar Event ជាដើម។ លើសពីនេះទៅទៀតកម្មវិធីទាំងនេះថែមទាំងអាចផ្ទេរសារ WhatsApp បានទៀតផង។

ដូចដែលការប្រកាសបង្ហាញប៉ុន្មានខែមុនអ៊ីចឹង Apple ក៏មានកម្មវិធីផ្ទាល់ខ្លួនមួយដែលគឺ កម្មវិធី Move to iOS ដូច្នេះអ្នកប្រើប្រាស់ក៏អាចផ្ទេរទិន្នន័យពី Android ទៅ iPhone បានផងដែរ៕