(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួន ជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។

ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេសលើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) នៅរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខផងដែរ»

លោកបន្តថា «សាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) គឺជាសាលភាពយន្តដ៏ទំនើប និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរីករាយជាមួយសេវាកម្មសាលភាពយន្តលំដាប់ខ្ពស់ដូចជា បន្ទប់រង់ចាំ និងបន្ទប់ទឹកឯកជន បុគ្គលិកសេវាកម្មប្រកបដោយវិជ្ជាជីវៈ អាហារសម្រន់ និងភេសជ្ជៈស្វាគមន៍ គ្រែសម្រាប់គេងទស្សនាភាពយន្តដ៏មានផាសុកភាព និងសេវាកម្មពិសេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្ត្រស្របតាមការបេ្តជ្ញាចិត្តរបស់យើងក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនជាមួយនឹងអត្ថប្រយោជន៍នៃការរស់នៅបែបទាន់សម័យ និងពេញលេញបំផុត»

លោកបានបន្ថែមទៀតថា ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយ យើងតែងតែខិតខំប្រឹងប្រែងកាន់តែខ្លាំងលើការស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងយុទ្ធសាស្ត្រឆ្លើយតបតាមតម្រូវការ ស្របតាមនិន្នាការពេញនិយមរបស់ពួកគេ។ យើងតែងតែធ្វើការជំរុញឥតឈប់ឈរ ដើម្បីឱ្យ សម្រេចបាននូវលទ្ធផលលើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់ជូននូវសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូនពិសេសជាច្រើនទៀត។ អតិថិជនអាចទិញ សំបុត្រកុនរបស់ពួកគេបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ហើយរីករាយជាមួយការបញ្ចុះតម្លៃដ៏ពិសេស ដោយធ្វើការទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍។

លើសពីនេះ យើងបានដាក់ដំណើរការ PRINCE KHQR នៅគ្រប់សាខានៃ រោងភាពយន្ត មេជើរ ស៊ីនី ផ្លិច ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ឆ្លងធនាគារ ដោយការស្កេនទូទាត់សម្រាប់សំបុត្រកុនរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងពិតជាមានមោទនភាព និងកិត្តិយស ដែលបានសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដែលជារោងភាពយន្ដឈានមុខគេក្នុងតំបន់ ហើយយើងទន្ទឹងរង់ចាំបម្រើអតិថិជនរបស់យើង ជាមួយនឹងយុទ្ធនាការ និង កម្មវិធីពិសេសៗជាច្រើនទៀតនាពេលខាងមុខជាមួយនឹងខាងរោងភាពយន្ត។

លោក ជី សិលា នាយកគ្រប់គ្រងនៃ រោងភាពយន្ត មេជើរ ស៊ីនីផ្លិច បានចាត់ទុកការបន្តកិច្ចសហការនេះជាពេលវេលាដ៏រំភើបមួយ ហើយបានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសហការជាមួយធនាគារ ព្រីនស៍ ដើម្បីនាំយកនូវសេវាកម្មទាន់សម័យល្អបំផុត និងបទពិសោធន៍ភាពយន្តកម្រិតខ្ពស់កាន់តែទូលំទូលាយ ជូនដល់ប្រជាជន កម្ពុជា។

លោកបានបន្ថែមថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយធនាគារ ព្រីនស៍ ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ហើយយើងជឿជាក់ថា សេវាទូទាត់របស់ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដ៏ល្អប្រសើរ និងទាក់ទាញ អតិថិជនកាន់តែច្រើនមកកាន់រោងភាពយន្តរបស់យើង ខណៈដែលអតិថិជនរបស់ធនាគារ ព្រីនស៍ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសដែលផ្តល់ជូនពួកគេនៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច»

ដើម្បីអបអរសាទរពិធីបន្តភាពជាដៃគូសហការនេះ អតិថិជនអាចរីករាយជាមួយនឹងការទទួល បានពោតលីងដោយឥតគិតថ្លៃ នៅគ្រប់សាខារោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ដោយទិញសំបុត្រជាមួយប័ណ្ណ Mastercard/Visa/UnionPay ប្រភេទណាមួយរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅរហូតដល់អស់ពីស្តុក។

លើសពីនេះ អតិថិជននៅតែអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំថ្ងៃ រហូតដល់៥០% លើសំបុត្រកុន 2D/3D/VIP ដោយទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកពីការផ្តល់ជូននេះ យើងនឹងមានការផ្តល់ជូនដ៏រំភើប និងអស្ចារ្យជាច្រើនទៀតសម្រាប់អ្នក! រង់ចាំតាមដានទាំងអស់គ្នា!

អតិថិជនអាចស្នើប័ណ្ណម៉ាស្ទ័រកាត/វីសា/យូភីអាយ ធនាគារ ព្រីនស៍ បានតាមរយៈលើ PRINCE Mobile App ហើយអាចមកទទួលយកប័ណ្ណនៅសាខាដែលនៅជិតបំផុត។ ស្នើប័ណ្ណធនាគារ ព្រីនស៍ ឥឡូវនេះ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដែលអ្នកស័ក្តសមនឹងទទួលបាន!

ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh  ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)៕