(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀវលីគ ឆ្នាំ២០២២ មានគូពិសេសនឹងត្រូវប៉ះគ្នាទៀតហើយ គឺរវាងក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ប៉ះប្រជែងបឹងកេត នាថ្ងៃសៅរ៍ ទី០២ ខែកក្កដាស្អែកនេះ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) ម៉ោង ១៨៖៣០នាទីល្ងាច។

ទ័ព កំពុងឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៧ប្រកួតមកនេះឈ្នះ២ ស្មើ១ និងចាញ់ ៤ដង បានឈ្នះបឹងកេត ១ទល់នឹង០ កាលពីជើងទី១ គ្រាដែលគូប្រជែងស្អែកនេះ ឈរនៅលេខ៣ និងមាន ១៣ពិន្ទុ ក្រោយពីឆ្លងកាត់ ៨ប្រកួត ក្នុងនោះឈ្នះ៤ ស្មើ១ និងចាញ់ ៣ដង។

ក្រៅពីជំនួបរវាងបឹងកេត និងក្រុមទ័ព ក៏មាន ១ប្រកួតទៀតរវាងក្រុមគិរីវង់សុខសែនជ័យ ត្រូវប៉ះអង្គរថាយហ្គឺរទៀតដែរក្នុងជើងទី២ ដូចគ្នា៕