(ភ្នំពេញ)៖ ក្រុមហ៊ុន GFG Investment គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មប្រឹក្សា លើការជួញដូរលើវិស័យហិរញ្ញវត្ថុដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ មកទល់នឹងពេលបច្ចុប្បន្ន និងទទួលបានអាជ្ញាប័ណ្ណ ឈ្មួញជើងសាឧបករណ៍និស្សន្ទ និងអាជ្ញាប័ណ្ណសមភាគីកណ្ដាលពីនិយ័តករមូលប័ត្រកម្ពុជា នៅក្នុងឆ្នាំ២០១៦, ដែលផលិតផលសម្រាប់ជួញដូរក្នុងនោះ មានដូចជា លោហៈធាតុ (មាស/ប្រាក់), រូបិយប័ណ្ណអន្ដរជាតិ, ប្រេងឆៅ និងផលិតផលកសិកម្ម (ស្រូវសាលី, កប្បាស, គ្រាប់ធញ្ញជាតិ -ល- ជាមួយនឹង Platform MT5 ដែលមានលក្ខណៈទំនើប និងងាយស្រួលសម្រាប់អតិថិជនក្នុងការជួញដូរ។

ក្រុមហ៊ុន GFG INVESTMENT មិនត្រឹមតែជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មលើការប្រឹក្សានូវការជួញដូរតែប៉ុណ្ណោះទេ តែក៏ជាមជ្ឍមណ្ឌលបណ្ដុះបណ្ដាលលើការជួញដូរ ក្នុងវិស័យហិរញ្ញវត្ថុដ៏ធំ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានកំពុងតែរៀបចំឡើងនូវវគ្គជំនាញដ៏ពិសេសមួយ ក្នុងគោលដៅចែករំលែកនូវចំណេះដឹង និងការអនុវត្តន៍ផ្ទាល់់ លើការជួញដូរក៏ដូចជាសំដៅជំរុញ ដល់វិនិយោគិនក្នុងប្រទេសដែលមានចំណាប់អារម្មណ៍ ចង់វិនិយោគនៅក្នុងវិស័យមួយនេះផងដែរ។

សម្រាប់អតិថិជនដែលចុះឈ្មោះចូលរួមក្នុងវគ្គជំនាញមួយនេះ នឹងទទួលបាននូវចំណេះដឹង, ជំនាញ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖
* ចំណេះដឹងអំពីការជួញដូរលើវិស័យហិរញ្ញវត្ថុ និងរបៀបក្នុងការប្រើប្រាស់ Platform MT5។
* គន្លឹះក្នុងការទិញលក់ក្នុងទីផ្សារហិរញ្ញវត្ថុ និងការអនុវត្តន៍ផ្ទាល់លើកាជួញដូរ។
* របៀបប្រើប្រាស់សូចនាករឲ្យបានត្រឹមត្រូវដើម្បីទទួលបានឱកាសចំណេញខ្ពស់ និងការពារហានិភ័យខ្ពស់។
* ទទួលបានអ្នកជំនាញផ្ទាល់ខ្លួនក្នុងការពិគ្រោះយោបល់ទៅលើទីផ្សារជាក់ស្តែង។
* បានចូលរួម Group Telegram ពិសេសក្នុងការប្រឹក្សាព័ត៌មានហិរញ្ញវត្ថុពេញ១ឆ្នាំ។
* ទទួលបានសំបុត្រចូលរួមរាត្រីប្រកួត «THE FINANCIAL BATTLE CONTEST» ជាមួយនឹងប្រាក់រង្វាន់សុទ្ធ១៨,០០០ដុល្លារ។

ការចូលរួមវគ្គជំនាញនេះ មានតម្លៃ៥០០ដុល្លារ ក៏ប៉ុន្ដែសម្រាប់ការចុះចាប់ពីនេះ រហូតដល់មុនថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ៥០% មកត្រឹមតែ ២៥០ដុល្លារតែប៉ុណ្ណោះ។

កាលបរិច្ឆេទនៃវគ្គជំនាញមួយនេះ នឹងរៀបចំនៅចុងសប្ដាហ៍ រៀងរាល់ថ្ងៃសុក្រ ខែកក្កដា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Online និង Offline។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Tel: 023 999 889/ 016 399 985 Facebook: https://www.facebook.com/gold268, Website: https://gfgiblog.com/archives/11019 ឬ ធ្វើការស្កេននូវ QR Code ខាងក្រោម ដើម្បីទទួលបាននូវព័ត៌មានបន្ថែម និងការចុះឈ្មោះ៕