(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុកម៉ិន ឯ.ក បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្តើមសាងសង់គម្រោងមានជ័យរ៉េស៊ីដិនស៍ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងការដ្ឋានស្ថិត នៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) សង្កាត់ជើងឯក ខណ្ឌដង្កោ ជាប់ផ្សារទំនើបអ៊ីអនម៉លមានជ័យ (AEON III)។

គម្រោងមានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងដែលមានភាពល្អប្រណិត នៅក្នុងតំបន់ ដែលមានទំហំផ្ទៃដីជាង២០ហិចតា ដែលមានគម្រោងផ្ទះវីឡាជាង៤០០ខ្នង មានទំហំធំទូលាយ ដែលមានផ្ទះប្រភេទដូចជា៖
វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ និងហ្សបហោស៍។

គម្រោងមានជ័យ រ៉េស៊ីដិនស៍ ផ្ដល់ជូននូវភាពងាយស្រួល ក្នុងការរស់នៅប្រកបដោយបរិស្ថានបៃតង ដូចជា៖ សួនច្បារដ៏ធំសរុបជិត ១ហិចតា ដែលមានពហុមុខងារសម្រាប់មនុស្ស៣ជំនាន់ រួមមានកន្លែងហាត់ប្រាណ និងលេងកីឡា កន្លែងកម្សាន្តសម្រាប់កុមារ កន្លែងលំហែកាយ ក្លិបហោស៍ សម្រាប់ភ្ញៀវ អមដោយសួនផ្កាចម្រុះពណ៌ និងដើមឈើដ៏ត្រឈឹងត្រឈៃ។

ទីតាំងមានសក្ដានុពលខ្ពស់ និងអាចប្រកបអាជីវកម្មបាន ដោយនៅជាប់ផ្សារទំនើបធំជាងគេក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតការរចនាម៉ូតផ្ទះវីឡាដ៏ទំនើបទាន់សម័យ ដែលផ្សារភ្ជាប់ការរស់នៅរបស់មនុស្សទាំង ៣ជំនាន់ និងមានការគិតគូរយ៉ាងល្អិតល្អន់ នៃការប្រើប្រាស់មុខងារ សំខាន់ៗទៅតាមប្រភេទផ្ទះនីមួយៗ។ ជាងនេះទៅទៀត គុណភាពផ្ទះស្របទៅតាមស្តង់ដារអន្តរជាតិ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានការរៀបចំប្រព័ន្ធទឹកភ្លើងបានយ៉ាងត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមប្រឹក្សាភិបាលជាស្ថាបនិកក្រុមហ៊ុន ដែលកាន់កាប់ភាគហ៊ុន និងគ្រប់គ្រងក្រុមហ៊ុនធំៗ ជាច្រើនដូចជា៖ ក្រុមហ៊ុន COGETEL LTD (ក្រុមហ៊ុន ONLINE ISP និង Internet Home) ដែលឈរជើងយ៉ាងរឹងមាំជាង២០ឆ្នាំ ក្រុមហ៊ុន MICROMAX CO., LTD ដែលជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន AZ DISTRIBUTION CO., LTD ក្រុមហ៊ុន AZ INVESTMENT CO., LTD ក្រុមហ៊ុន ING HOLDINGS CO., LTD ដែលកំពុងកាន់គម្រោងដ៏មហាសាលនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ៦០ម៉ែត្រ ក្រុមហ៊ុនស៊ីម៉ង់ត៍ចក្រីទីងកម្ពុជា CAMBODIA CEMENT CHAKREY TING FACTORY CO., LTD និងមានក្រុមហ៊ុនមួយចំនួនទៀត។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាន តាមរយៈលេខទូរស័ព្ទ ០៨៦ ៧២ ៧៧ ៨៨/ ០៧៨ ៧២ ៧៧ ៨៨ឬ តេឡេក្រាម៖ https://t.me/meancheyresidences