(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងរៀបចំកម្មវិធី Service Tour 2022 របស់ផលិតផលម៉ាក ឌូសាន (DOOSAN) នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។

ក្នុងដំណើរនេះ ក្រុមការងារបច្ចេកទេសរបស់ ឌូសាន នឹងចុះបេសកម្មពិសេសរបស់ខ្លួន ក្នុងគោលបំណង ចុះទៅត្រួតពិនិត្យគ្រឿងចក្រ ជូនដល់អតិថិជនគោលដៅ និងបង្កើនការយល់ដឹងស្តីពីការប្រើប្រាស់គ្រឿងចក្រ និងតំហែរទាំដែលមានប្រសិទ្ឋិភាពដល់អ្នកប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ក្រុម ហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា ដោយឈរលើគោលដៅរួមមួយថា នឹងប្រឹងប្រែងធ្វើយ៉ាងណា អោយអតិថិជន ទទួលបាននូវផលិតផលដែលមានគុណភាពល្អ និងការផ្តល់សេវាកម្មអោយបានល្អបំផុត។

ក្រុមហ៊ុនមានផ្គត់ផ្គង់គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ និង សាស័រ ម៉ាក Doosan ដែលជាម៉ាកលេខ១ នៅប្រទេសកូរ៉េ ឡានបាញ់បេតុង Everdigm រ៉ូឡូកិនបង្ហាប់ AMMANN ផលិតផលរបស់ប្រទេសអាឡឺម៉ង និងចែកចាយផ្តាច់មុខប្រភេទអេលីវ៉ាទ័រ Forklift-DOOSAN ឡានបែន SINO TRUCK ( HOHAN) និងឡានបាញ់ទឹ។

ជាចុងក្រោយ តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ជាពិសេសថ្លែងអំណរអរគុណ ដល់ដៃគូសហការទាំងអស់ ទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ឬ គេហៈទំព័រ KNN Cambodia